ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ធ្វើទ ស្សនកិច្ចនៅសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB)

ភ្នំពេញ៖ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ធ្វើទ
ស្សនកិច្ចនៅសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB)ហើយក្រុមហ៊ុនអេមរុរ៉ាយស៍ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលបានឃើញនិស្សិតកំពុងសិក្សា និងអនុវត្តផ្ទាល់ក្នុងមន្ទីរពិសោធន៍ លើការវិភាគគុណភាពអង្ករ ការកែច្នៃម្ហូបអាហារ និងការច្នៃប្រឌិតផលិតផលថ្មីៗ។
ឧកញ៉ា សុង សារ៉ន លើកឡើងថា«យើងខ្ញុំពិតជារីករាយដែលបានឃើញយុវជនជំនាន់ក្រោយកំពុងអភិវឌ្ឍចំណេះដឹង និងជំនាញជាក់ស្តែង ដើម្បីរួមចំណែកដល់អនាគតវិស័យកសិកម្ម និងស្បៀងអាហាររបស់កម្ពុជា»។
AMRU Rice ទន្ទឹងរង់ចាំពង្រឹងកិច្ចសហការជាមួយ NUBB លើពង្រឹងកិច្ចសហការជាមួយ NUBB លើស្រាវជ្រាវ ការច្នៃប្រឌិត និងការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យកសិកម្មកម្ពុជា។
ឧកញ៉ា សុង សារ៉ន បន្ថែមថា ការវិនិយោគលើយុវជនថ្ងៃនេះ ដើម្បីអនាគតកសិកម្មកម្ពុជាថ្ងៃស្អែក។