ខេត្តមណ្ឌលគិរី៖ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមការងារពាក់ព័ន្ធនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះបានអញ្ជើញទស្សនកិច្ចរោងចក្រ និងឃ្លាំងស្តុកស្រូវរបស់AMRU Riceសាខាកោះញែក ព្រមទាំងពិភាក្សាអំពីការទិញស្រូវពីសហគមន៍កសិកម្មក្នុងស្រុកកោះញែក។
ការអញ្ជើញពិនិត្យមើលលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការងារផលិតកម្មរបស់ក្រុមហ៊ុន និងចែកស្រូវពូជជូនកសិករនៅឃុំរយ៉ា ស្រុកកោះញែក។
ក្នុងឱកាសនោះ ឯកឧត្តម និងគណៈប្រតិភូក៏បានអញ្ជើញទស្សនកិច្ចរោងចក្រ និងឃ្លាំងស្តុកស្រូវរបស់ AMRU Rice សាខាកោះញែក ព្រមទាំងពិភាក្សាអំពីការទិញស្រូវពីសហគមន៍កសិកម្មក្នុងស្រុកកោះញែក ការអភិវឌ្ឍខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការងារផលិតកម្មរបស់ក្រុមហ៊ុន។
AMRU Rice សូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់រដ្ឋបាលខេត្ត និងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ការពង្រឹងសហគមន៍កសិកម្ម និងការលើកកម្ពស់ជីវភាពរបស់កសិករនៅក្នុងតំបន់។




