ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអគ្គបណិ្ឌតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីតាំងសាងសង់ចំណតផែកុងតឹន័រ-ជំហានទី១ កំពង់ផែក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១: ១៥ នាទី ព្រឹក ថ្ងៃសៅរ៍ទី១៣ខែមិថុនា ឆ្នាំ២០២៦នៅទីតាំងសាងសង់ចំណតផែកុងតឹន័រថ្មី-ជំហានទី១ កំពង់ផែក្រុងព្រះសីហនុ ឯកឧត្តមអគ្គបណិ្ឌតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាច្រើនរួប បានចូលទស្សនកិច្ច និងត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ចំណតផែកុងតឹន័រថ្មី-ជំហានទី១ កំពង់ផែក្រុងព្រះសីហនុ រួមមានទីតាំងបម្រុងទុកសម្រាប់តម្លើងម៉ាស៊ីន X-ray Scanner, ការងារសាងសង់ស្ពានចេញ-ចូលចំណតផែកុងតឺន័រថ្មី និងទីតាំងដោះស្រាយសំណង់មិនរៀបរយនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។