ភ្នំពេញ:ទំនិញចំនួន ៣៣២មុខសមត្ថកិច្ច និងអាជ្ញាធរខណ្ឌឬស្សីកែវ
រកឃេីញនៅឃ្លាំងរបស់ឧកញ៉ា ថៃ ស៊ាង ស្ថិតនៅខណ្ឌឬស្សីកែវដែលមានកាលបរិច្ឆេទនាំចូលថ្មីៗហើយទំនិញមួយចំនួនបានក្លែងប្រអប់វេចខ្ចប់ដេីម្បីបោកប្រាស់អ្នកប្រេីប្រាស់ទៀតផង ។
យោងតាមសមត្ថកិច្ចចុះអនុវត្តបានបញ្ជាក់ថា ឧកញ៉ា ថៃ ស៊ាង មិនសហការជាមួយសមត្ថកិច្ចនិងអាជ្ញាធរទេ។
យោងតាមប្រភពព័ត៌មានបង្ហើបថាឩកញ៉ារូបនោះដោយអាងខ្នងមានអ្នកឧកញ៉ាម្នាក់នៅសភាពាណិជ្ជ កម្មបានគំរាមដល់អាជ្ញាធរខណ្ឌឬស្សីកែវ ថែមទៀត។
សូមរំលឹកថា ឧកញ៉ា ថៃ ស៊ាង បាននាំទំនិញថៃគ្រប់ប្រភេទលក់នៅប្រទេសកម្ពុជា ទោះបីរាជរដ្ឋាភិបាលបានបិទព្រំដែនគោកជាមួយប្រទេសថៃ តាំងពីខែមីថុនាឆ្នាំ ២០២៥ ហើយក៏ដោយប៉ុន្តែថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជារំលឹកថា «អ្នកណាគប់គិតនាំចូល អ្នកណាកាង សុទ្ធតែពពួកក្បត់ជាតិ ក្បត់វរៈកងទ័ព ក្បត់ប្រជាជន ដូច្នេះសូមពលរដ្ឋចូលរួមគាំទ្រនាំគ្នាធ្វើពហិការកុំប្រេីប្រាស់ផលិតផលថៃ» ។






