(ភ្នំពេញ)៖ ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម ជាអាណាព្យាបាលបច្ចេកទេស និងទទួលបានការចូលរួមឧបត្ថម្ភថវិកា ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងដឹកនាំក្រុមហ៊ុន នាំចេញអង្ករចំនួន១០ ចូលរួមតាំងបង្ហាញ នូវផលិតផលអង្ករកម្ពុជាទៅទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក។
ក្រុមហ៊ុននាំចេញអង្ករចំនួន ១០ ក្រុមហ៊ុន ដែលមានសមាសភាពប្រតិភូចូលរួមចំនួន ៣៦ រូប ចូលរួមតាំងបង្ហាញនូវផលិតផលអង្កររបស់កម្ពុជា ដែលជាផលិតផលមានគុណភាពខ្ពស់ និងធ្លាប់បានឈ្នះនូវពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ Summer Fancy Food Show 2026 ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
យោងតាមឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងថា គោលបំណងនៃការចូលរួមនៅក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិនេះ គឺមានដើម្បី ផ្សព្វផ្សាយអង្ករដ៏មានគុណភាពរបស់កម្ពុជា និងធ្វើពិពិធកម្មទីផ្សារក្នុងការបង្កើនឱកាស និងផ្សារភ្ជាប់ទំនាក់ទំនង ជាមួយអ្នកទិញអន្តរជាតិ ជាពិសេសអ្នកទិញនៅសហរដ្ឋអាម៉េរិក ។
លោកឧកញ៉ាប្រធានបញ្ជាក់ថា នេះគឺជាលើកដំបូងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ Summer Fancy Food Show 2026 ដែលការចូលរួមនេះ មានការតាំងបង្ហាញនូវផលិតផលរបស់វិស័យឯកជនរួមគ្នាជាក្រុម នៅក្រោមដំបូលនៃពន្លារួមនៃទង់ជាតិកម្ពុជា។
Summer Fancy Food Show 2026 គឺជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក ដែលផ្ដោតសំខាន់លើការបង្ហាញផលិតផល ដែលមានគុណភាពខ្ពស់ និងការច្នៃប្រឌិតថ្មីៗ ដូចជាផលិតផលសរីរាង្គ និងផលិតផលប្រកបដោយនិរន្តរភាព ដែលធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយជាវេទិកាដ៏សំខាន់ សម្រាប់ក្រុមហ៊ុនទាំងឡាយណាដែលចង់ពង្រីកទីផ្សារអន្តរជាតិ និងស្វែងរកកិច្ចសន្យាលក់ក្នុងបរិមាណធំ។
Summer Fancy Food Show 2026 ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំនេះ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំនៅមជ្ឈមណ្ឌល Javits ក្នុងទីក្រុងញូវយ៉ក ដែលមានក្រុមហ៊ុនផ្នែកម្ហូបអាហារចំនួន 2500 ក្រុមហ៊ុន មកពីបណ្តាលប្រទេសនានានៅជុំវិញពិភពលោក។
ក្រុមហ៊ុនដែលនឹងចូលរួមតាំងបង្ហាញនូវផលិតផលនៅព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ Summer Fancy Food Show 2026 ក្រោមពន្លារបស់សហព័ន្ធស្រូវអង្ករកម្ពុជា រួមមាន៖
១៖ ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៊ីមផត អិចផត (៣៥១២) (3512)
២៖ ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍ (៣៥១4) (3514)
៣៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូអិលធីឌី (៣៥១៥) (3515)
៤៖ ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក (៣៥១៦) (3516)
៥៖ ក្រុមហ៊ុន ដេលី ហ្រ្វេស ហ៊្វូដ (ខេមបូឌា) ឯ.ក (៣៥១៧) (3517)
៦៖ ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា) (៣៥១៨) (3518)
៧៖ ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន អិលធីឌី (៣៥១៩) (3519)
៨៖ ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប (៣៥២០) (3520)
៩៖ ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត (៣៥២១) (3521)
១០៖ ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា) (២៥៦៥) (សាល ៣ )
កសិដ្ឋានគិរីសួគ៌គ្រោងនាំមេគោផលិតទឹកដោះចំនួន ២៤០ក្បាលថែមទៀតពីអូស្ត្រាលីដើម្បីឆ្លើយតបតម្រូវ
ការទីផ្សា រ
ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការទីផ្សារទឹកដោះគោស្រស់នៅក្នុងប្រទេសកម្ពុជាមានកំណើនខ្ពស់ជាប្រចាំ កសិដ្ឋានគិរីសួគ៌បានសម្រេចបោះទុនវិនិយោគបន្ថែមចំនួន៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងគោ រោងចក្រផលិត និងទិញមេគោចំនួន២៤០ក្បាលបន្ថែមទៀត ពីប្រទេសអូស្ត្រាលីនាពេលខាងមុខនេះ។
លោក Ziv (ស៊ីវ) ប្រធានគ្រប់គ្រង់កសិដ្ឋានគិរីសួគ៌ នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អនឡាញ ARDB ថ្លែងថា បច្ចុប្បន្នកសិដ្ឋានគិរីសួគ៌មានគោចំនួន៦០០ក្បាលដែលអាចផលិតទឹកដោះបានសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារប្រមាណ ២ម៉ឺនលីត្រក្នុងមួយថ្ងៃចំណោមគោជាង១ ២០០ក្បាលរបស់កសិដ្ឋាន។
លោកបន្តថា កសិដ្ឋានបាននឹងកំពុងសាងសង់រោងចំនួន២បន្ថែមទៀត ដើម្បីនាំយកមេគោពីប្រទេសអូស្ត្រាលីចំនួន២៤០ក្បាលថែមទៀតដែលនឹងមកដល់កម្ពុជានៅក្នុងចុងខែកក្កដាឆ្នាំ២០២៦ខាងមុខនេះ ដើម្បីធ្វើយ៉ាងណាឱ្យនៅដើមឆ្នាំ២០២៧ កសិដ្ឋានអាចផលិតទឹកដោះគោស្រស់ឱ្យបានជាង៣ម៉ឺនលីត្រក្នុងមួយថ្ងៃសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។
សូមទស្សនាការលើកឡើងរបស់លោក Ziv ដែលជាប្រធានគ្រប់គ្រង់កសិដ្ឋានគិរីសួគ៌ (វីដេអូទី២)
កសិដ្ឋានគិរីសួគ៌ ស្ថិតនៅក្បែរភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ ជាកសិដ្ឋានខ្នាតធំថ្នាក់ជាតិដំបូងគេនៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើប មានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់មានគុណភាពខ្ពស់ អនាម័យ សម្បូរអាហារូបត្ថម្ភ សម្រាប់អ្នកបរិភោគ។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា មានកសិដ្ឋានផលិតគោយកទឹកដោះចំនួន ៤ គឺកសិដ្ឋានគិរីសួគ៌ កសិដ្ឋានមូមូ កសិដ្ឋានឧទ្យានជាតិឬស្សីត្រឹប និងកសិដ្ឋានអូម៉៕



