ភ្នំពេញ:នារសៀលថ្ងៃចន្ទទី២២ ខែមិថុនាឆ្នាំ២០២៦, អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)បានរៀបចំកិច្ចប្រជុំជាមួយតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ (អទច.)នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សានិងស្វែងយល់អំពីយន្តការសម្រាប់ការប្រមូល គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ដែលបានរឹបអូសពីបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។
កិច្ចប្រជុំ ដឹកនាំដោយឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គ.ល.ក. និងមានការចូលរួមពី លោក ណុំ ស៊ីណិត អគ្គនាយករង នៃ អទច. ព្រមទាំង លោកទីប្រឹក្សា លោក លោកស្រីប្រធាននាយកដ្ឋាន និងមន្ត្រីនៃ អគ្គលេខាធិការដ្ឋាន គ.ល.ក.។













