កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១ រសៀល ថ្ងៃព្រហស្បតិ៍២៥ ខែមិថុនា ឆ្នាំ២០២៦នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ដែលដឹកនាំដោយលោក Chikahiro Masuda ប្រធានទីប្រឹក្សា មជ្ឍមណ្ឌល CJCC
រួមដំណើរដោយក្រុមវិនិយោគិនជប៉ុន ក្នុងគោលបំណងស្វែងយល់ពី ប្រតិបត្តិការអាជីវកម្ម វឌ្ឍនភាពនៃការអភិវឌ្ឍ កសស និងជាពិសេសស្វែងយល់ពីបរិយាកាសធុរកិច្ចនៅកម្ពុជា ។
Sihanoukville Autonomous Port (PAS) : At 1 PM on Thursday, 25th June 2026, at the venue of PAS Conference room, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port and PAS Management, welcomed a visit of Cambodia-Japan Cooperation Center (CJCC),្ led by Mr. Chikahiro Masuda, Chief Advisor of CJCC, and accompanied by a group of Japanese investors, in purpose to learn about PAS’s operations performance, progress works of Sihanoukville Port development, and especially to learn about business environment in Cambodia.























