ព្រះវិហារ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លើផែនការអភិវឌ្ឍន៍កសិកម្ម ដែលមានគោលដៅបង្កើតការងារ និងបង្កើនចំណូលលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង និងសហគមន៍នានា នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារតាមរយៈផលិតកម្មចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ និងការរៀបចំការកែច្នៃចំណីអាហារ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងតំបន់ជ៉ំវិញខេត្តព្រះវិហារ។
ជំនួបពិភាក្សានេះបានប្រព្រឹត្តទៅ នៅសាលាខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរ-អង្គភាពជំនាញក្រោមឱវាទរដ្ឋបាល និងអ្នកជំនាញបច្ចេកទេសពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសមាគមបណ្តាញកសិករតេជោ។









