ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ាបណ្ឌិត​ ឡាយ ឈុនហួ ដឹកនាំសមាជិកសមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងចាប់ដៃគូ និងការផ្គត់ផ្គង់កន្ទក់ និងអង្គាមរវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយក្រុមហ៊ុនវិរៈ ប៊ុនថាំ

ភ្នំពេញ៖នៅក្រសួងពាណិជ្ជកម្ម ឧកញ៉ាបណ្ឌិត​ ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នារសៀលថ្ងៃចន្ទទី១៣ខែកក្កដាឆ្នាំ២០២៦នេះបានដឹកនាំសមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមក្នុង កិច្ចប្រជុំពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងចាប់ដៃគូ និងការផ្គត់ផ្គង់កន្ទក់ និងអង្គាមរវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយក្រុមហ៊ុនវិរៈ ប៊ុនថាំ ក្រោមការដឹកនាំរបស់ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងចាប់ដៃគូ និងការផ្គត់ផ្គង់អង្គាមនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើតផលិតផលប្រេងកន្ទក់ និងផលិតផលផ្សេងៗ សម្រាប់បំពេញតម្រូវការទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។