ទីក្រុងឡុងបិច,រដ្ឋកាលីហ្វ័រនីញ៉ា៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាល, ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងមន្រ្តីត្រួតពិនិត្យរដ្ឋ ថ្នាក់ដឹកនាំ កសស និង ឯកឧត្តម ហ៊ួត គីមឆា កុងស៊ុលកិត្តិយស និងប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងឡុងបិច រដ្ឋកាលីហ្វ័រនីញ៉ានាវេលាម៉ោង ២:៣០រសៀលថ្ងៃចន្ទទី២០ខែកក្កដាឆ្នាំ២០២៦នេះបាននៅស្ថានកុងស៊ុលកិតិ្តយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងឡុងបិច រដ្ឋកាលីហ្វ័រនីញ៉ា
ជួបពិភាក្សាជាមួយវិនិយោគិនសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន អំពីការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា និងការអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅថ្នាក់តំបន់ និងគម្រោងអភិវឌ្ឍន៏ ផែនការមេ ពីឆ្នាំ២០៣០ រហូតដល់ឆ្នាំ២០៥០ ។






