ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្មវិធី រ៉ូដសូសម្រាប់បោះផ្សាយលើកមូលបត្រកម្មសិទ្ធជាសាធារណៈលើកដំបូង របស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក

(រាជធានីភ្នំពេញ)៖ថ្ងៃសុក្រទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង ឧកញ៉ា អ៊ុន យុទ្ធី សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុង កម្មវិធី រ៉ូដសូសម្រាប់បោះផ្សាយលើកមូលបត្រកម្មសិទ្ធជាសាធារណៈលើកដំបូង របស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក្រោមអធិបតីភាព ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។

គោលបំណងកម្មវិធីនេះគឺ ដើម្បីឱ្យអ្នកចូលរួមបានស្វែងយល់អំពី៖
១.កាលានុវត្តភាព និងសក្កានុពលនៃផ្សារហ៊ុននៅកម្ពុជា ដែលជាជម្រើសប្រភពទុនមួយបន្ថែមទៀត ក្រៅពីវិស័យធនាគារ
២.ការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រសម្រាប់ក្រុមហ៊ុនចុះបញ្ជី និងវិនិយោគ
៣.និតិវិធីក្នុងការបោះផ្សាយ ក៏ដូចបទពិសោធន៍ជាក់ស្តែង របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក
៤. ជួយធ្វើអោយមានការកើនឡើង នៃចំនួនក្រុមហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា

កម្មវិធីនេះបញ្ចប់ទៅដោយរលូននិងជោគជ័យដូចការគ្រោងទុក។