(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងទិសដៅការងារអនុវត្តបន្ត ក្រោមកិច្ចសម្របសម្រួលពី ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។
កិច្ចប្រជុំនាពេលនេះមានការអញ្ជើញពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យថ្នាក់កណ្ដាលផងដែរ។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
១. មតិបើកកិច្ចប្រជុំ និងវឌ្ឍនភាពការងារថ្មីៗរបស់អគ្គនាយកដ្ឋាន
២. របាយការណ៍សង្ខេបរបស់នាយកដ្ឋានជំនាញទាំង៣
៣. របាយការណ៍សង្ខេបរបស់សាខា ក.ប.ប. ខេត្តស្វាយរៀង ខេត្តមណ្ឌលគិរី និងខេត្តកំពង់ស្ពឺ
៤. បទអន្តរាគមន៍របស់លោកអគ្គនាយករង
៥. មតិបូកសរុបបិទអង្គប្រជុំ និងផែនការអនុវត្តបន្ត
