ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្ត អញ្ជើញចូលរួមសិក្ខាសាលា ស្ដីពី “ការផ្ទៀងផ្ទាត់ផែនទីបង្ហាញផ្លូវ សម្រាប់កែលម្អខ្សែច្រវាក់តម្លៃស្រូវសរីរាង្គ និងពិធីប្រគល់កំព្យូទ័រយួរដៃ និងមាស៊ីនបោះពុម្ភ ចំនួន ១២៤ សម្រាប់ (៤៣ សម្រាប់ ខេត្តព្រះវិហារ) ជូនសហគមន៍/ក្រុមផលិត ដែលគាំទ្រដោយគម្រោងគជ់

ភ្នំពេញ៖ ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បាន​​អញ្ជើញចូលរួមសិក្ខាសាលា ស្ដីពី “ការផ្ទៀងផ្ទាត់ផែនទីបង្ហាញផ្លូវ សម្រាប់កែលម្អខ្សែច្រវាក់តម្លៃស្រូវសរីរាង្គ និងពិធីប្រគល់កំព្យូទ័រយួរដៃ និងមាស៊ីនបោះពុម្ភ ចំនួន ១២៤ សម្រាប់ (៤៣ សម្រាប់ ខេត្តព្រះវិហារ) ជូនសហគមន៍/ក្រុមផលិត ដែលគាំទ្រដោយគម្រោងគជ់”នៅសិក្ខាសាលានេះប្រព្រឹត្តទៅn១២ សីហា ២០២៦ក្រោមអធិបតីភាពឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជានាយកគ្រប់គ្រងគម្រោងគជ់ ដោយមានការអញ្ជើញចូលរួមពី លោកស្រី រីបេកា ប៊ែល ប្រធានប្រចាំប្រទេសនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) នៃព្រះរាជាណាចក្រកម្ពុជា និងលោក ផិត ពេឆរ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន(GDLC) នៃក្រសួងបរិស្ថាន នៅសាលប្រជុំភោជនីយដ្ឋាន លី ហួត ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ពិធីដ៏មានសារៈសំខាន់នេះគឺបង្ហាញអោយឃើញពីការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ព្រមទាំងជួយជំរុញអោយសហគមន៍/ក្រុមផលិត របស់យើងកាន់តែមានប្រសិទ្ធិភាពការងារ តម្លាភាព និងវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពខ្ពស់។