ចំនួនមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ នៅប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់២៨១នាក់ហើយ និងមនុស្សជាង១០០០នាក់បានរងរបួស។
រលកយក្សស៊ូណាមិ បានកើតឡើងចាប់តាំងពីយបថ្ងៃសៅរ៍ ទី២២ ខែធ្នូ ចុងឆ្នាំ២០១៨នេះ នៅចន្លោះកោះស៊ូម៉ាត្រា និងកោះ ហ្សាវ៉ា ប្រទេសឥណ្ឌូនេស៊ី ដោយសារការផ្ទុះភ្នំភ្លើង Anak Krakatao នៅចន្លោះកោះទាំងពីរ។
សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ រលកយក្សស៊ូណាមិ បានវាយប្រហារម្តងហើយទៅលើទីក្រុងឆ្នេរសមុទ្រ ប៉ាលូ នៃកោះស៊ូឡាវេស៊ីប្រទេសឥណ្ឌូនេស៊ីបណ្តាលអោយមនុស្សចំនួន២២៥៦នាក់ បានបាត់បង់ជីវិត៕