ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈកម្មការ​មូល​ប​ត្រ​ផ្តល់​អាជ្ញា​ប័ណ្ណ​៣​ប្រភេទ​ដល់​ក្រុមហ៊ុន​១​ឲ្យ​ធ្វើ​​អាជីវកម្មនៅ​កម្ពុជា​

ភ្នំពេញ៖​   គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​ផ្តល់​អាជ្ញា​បណ្ណ​៣​ប្រភេទ​ដល់​ក្រុម​១​ ឲ្យ​ធ្វើ​អាជីវកម្ម​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

នៅថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៩​នេះ ​​លោក​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ បានប្រកាស​ប្រគល់​អាជ្ញា​ប័ណ្ណ​ និង​បើក​សម្ពោធ​ជា​ផ្លូវការ​ ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ហ្គោ​ល​វេ​ល​ ឯ​.​ក​ ។

​លោកស៊ូ​ សុ​ជាតិ​ ​បាន​បន្ត​ថា​ ការ​ប្រគល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​គ្រប់គ្រង​មូល​និ​ធី​ គឺ​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​នូវ​ឆ​ន្ទះ​ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ដាក់​ឲ្យ​ដំណើរ​ទីផ្សារ​គម្រោង​វិនិយោគ​រួម​នៅ​កម្ពុជា​បន្ទាប់​ពី​ដាក់​ឲ្យ​ដំណើរការ​ទីផ្សារ​មូល​ប​ត្រ​កម្មសិទ្ធិ​កាលពី​ឆ្នាំ​២០១២,​ ដាក់​ដំណើរការ​ទីផ្សា​ឧ​បរ​ណ៍​និ​ស្ស​ន្ទ​កាលពី​ឆ្នាំ​២០១៦​ និង​ដាក់​ដំណើរការ​ទីផ្សារ​មូល​ប​ត្រ​បំណុល​កាលពី​ចុងឆ្នាំ​២០១៨​។​

លោកបញ្ជាក់ថា «​នៅ​បច្ចុប្បន្ន​នេះ​យើង​មាន​ក្រុមហ៊ុន​បោះផ្សាយ​ចំនួន​៥​ ដែល​បាន​ចុះបញ្ជី​មូល​ប​ត្រ​កម្មសិទ្ធិ​នៅ​លើ​ទីផ្សារ​ មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​២​ និង​ធនាគារពាណិជ្ជ​ចំនួន​១​ បាន​ចុះបញ្ជី​បោះផ្សាយ​ និង​បំណុល​នៅ​លើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​»​។​

​លោក​អគ្គនាយក​បាន​​រំពឹង​ថា​ នៅ​ក្នុង​ចុងឆ្នាំ​២០១៩​នេះ​គណៈកម្មការ​មូល​ប​ត្រ​ នឹង​មាន​ក្រុមហ៊ុន​១​ ឬ​២​ទៀត​ចុះបញ្ជី​ពី​ការ​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ​នៅ​កម្ពុជា​។​ ចំពោះ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​ គណៈកម្មការ​មួ​លប​ត្រ​បាន​ផ្តល់​អា​ជ្ញ​បណ្ណ​ឬ​អនុញ្ញាត​ដល់​ក្រុម​ ហ៊ុន​ចំនួន​៣៤​ ឲ្យ​ធ្វើ​អាជីវកម្ម​ ហើយ​ទីផ្សារ​នេះ​មាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។​

​​​លោកស្រី​ ងួ​ន​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​លើក​ឡើង​ដែរ​ថា​ «​ការ​ដាក់​ឲ្យ​ដំណើរការ​ក្រុមហ៊ុន​គ្រប់គ្រង​ហ្គោ​ល​ វេ​ល​ ឯ​.​ក​ជា​ផ្លូវការ​ នេះ​ ជា​សក្ខីភាព​នៃ​ការ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​ដាក់​ឲ្យ​ដំណើរការ​ទីផ្សារ​គម្រោង​វិនិយោគ​ថ្មី​មួយទៀត​ ដែល​នឹង​អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ កៀរគរ​មូលធន​ពី​សាធារណជន​ដើម្បី​ធ្វើការ​វិនិយោគ​នៅ​លើក​គម្រោង​ជាក់លាក់​ណាមួយ​ ដែល​ទទួល​បានការ​អនុញ្ញាត​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​»​។​

លោក​ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​បញ្ជាក់បន្ថែម​ថា​ ការ​ផ្តល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​នៅ​ថ្ងៃនេះ​ដោយសារ​ក្រុមហ៊ុន​នេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញការងារ​ ហើយ​សុទ្ធតែ​មាន​អ្នកជំនាញ​ខាង​ជីវ​កម្ម​ភាព​ថែម​ទៀត​។​ «​ការ​រៀបចំ​ ឬ​ការ​បង្កើត​មូលនិធិ​ គឺ​ត្រូវ​មានការ​ចុះបញ្ជី​នៅ​ផ្សា​រមូ​ លប​ត្រ​កម្ពុជា​ អី​ញ្ចឹ​ង​ដើម្បី​គម្រោង​ ឬ​មូលនិធិ​បាន​ក្រុមហ៊ុន​ត្រូវការ​អ្នកជំនាញ​ចូលរួម​ជាមួយ​ ហើយ​អ្នកជំនាញ​ដែល​មិន​អាច​ខ្វះ​បាន​ គឺ​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​។​ អ៊ីចឹង​ទីផ្សារ​គម្រោង​វិនិយោគ​ គឺ​មិន​អាច​ខ្វះ​បាន​គឺ​អ្នកជំនាញ​»។

សូមបញ្ជាក់ថា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​៣​ប្រភេទ​ ដល់​ក្រុមហ៊ុន​ហ្គោ​ល​ វេ​ល​ ឯ​.​ក​ ជាមួយ​ក្រុមហ៊ុន​ទី​១​ ដែល​រួម​មាន​៖

១.​ អាជ្ញា​ប័ណ្ណ​អាជីវកម្ម​បង្កើត​ គ្រប់គ្រង​ និង​ចាត់ចែង​មូលនិធិ​សាធារណៈ​

២.​ អាជ្ញា​ប័ណ្ណ​អាជីវកម្ម​បង្កើត​ គ្រប់គ្រង​ និង​ចាត់ចែង​មូលនិធិ​ឯកជន​ និង​

៣.​ អាជ្ញា​ប័ណ្ណ​អាជីវកម្ម​បង្កើត​ គ្រប់គ្រង​ និង​ចាង់​ចែត​មូលនិធិ​សាធារណៈ​ និង​ឬ​ ឯកជន​ដែល​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​៕