ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមពាណិជ្ជករ​កម្ពុជា​​ចុះពិនិត្យ​​មើល​​ផលិតផល​​គ្រឿងបង្គំ​​គេហ​ដ្ឋាន​​​នៅខេត្ត​គ័ងទុង​​

ក្រុមពាណិជ្ជករ​កម្ពុជា​​កម្ពុជាជាច្រើ​នក្រុមហ៊ុននៅថ្ងៃទី៤ ខែកញ្ញានេះ​ ដែលភាគច្រើន​​​កំពុងតែ​​កាន់កាប់​ជំនួញ​​​វិស័យ​សំណង់ និងអចលនទ្រព្យ​​​​​បាន​​ចុះទៅ​​ពិ​និត្យ​​នៅ​ក្រុមហ៊ុន LUBAN ផ្ទាល់​​ស្ថិត​នៅ​​ស្រុ​កណាំហៃ ក្រុងហ្វរសាន ​ខេត្តគ័ងទុង​ប្រទេសចិន​​។

តំណាងអ្នក​ជំនួញកម្ពុជាឲ្យដឹងថា​​​ គោលបំណងធំ​​នៃការ​ចុះ​​ជួប​ផ្ទាល់និង​​រោងចក្រ​ក៏ដូចជាច​​ក្រុមហ៊ុន​ធំៗ​នេះ​​​គឺ​​ ដើម្បី​​​ស្វែង​​​រក​​​ឱកាសថ្មី​ដែលនឹង​​នាំចេញ​​ផលិត​ផល​ទៅកាន់​ទីផ្សារប្រទេស​កម្ពុជា​​​​​​ដែលកំពុងតែមានការរីកចម្រើន​​។​​

លោក ភិន​ សុផល  នាយកប្រតិបត្តិក្រុមហ៊ុន Five  B grand park land បាន​​លើក​ឡើងថា ​តាមពិត​ពេលបានឃើញ​ផលិតផលល្អ​​ដូច្នោះជារៀងថ្មី សម្រាប់​កម្ពុជាដោយសារតែ​នៅកម្ពុជា​​​មិន​ធ្លាប់​មានពីមុន​មក​​ ​ហើយ​បើសិន​ជាអាច​នាំចូលទៅប្រទេសកម្ពុជានឹងល្អប្រសើរ​ ប៉ុន្តែ​​​យើងកំពុងតែ​គិតរឿង​តម្លៃនិងគុណ​ភាពជាចម្បង​​​។​

លោក​បាន​មានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងតែមានតម្រូវការច្រើន​ផ្នែកសំណង់​និងលំនៅឋានបែបលំហែកាយហើយ​​​ក្នុង​​នាម​​​អ្នក​​វិនិយោគកំពុងតែគិតផងដែរ ព្រោះនៅកម្ពុជា​​មិន​ទាន់ដឹងថា នឹងធានាបាន​​ដូចម្តេចសម្រាប់​អតិថិជន ​ដូច្នោះ​ចំពោះបទបង្ហាញ​របស់​​​ក្រុមហ៊ុន​វិញ​ថា គ្រឿងបង្គំនេះនឹងធានាគុណភាពរហូត​​​ដល់ទៅ៥០​ឆ្នាំ​​ ។​

អ្នកជំនួញខាងលើ​មានសុទិដ្ឋិនិយមថា​​«​​​​ជំនួបពាណិជ្ជកម្ម​​នៅទីក្រុង គ័ងចូវ ប្រទេសចិន​​លើក​នេះ​​​​​អ្នក​​​​ជំនួញកម្ពុជា​​យើង​បាន​ឃើញឱកាសជាច្រើនដូចជា ​​​ផលិតផល​នៅក្នុងក្រុមហ៊ុន​និងរោង​ចក្រផ្ទាល់ ​ដែលអាច​នាំចេញ​និងនាំចូលទៅប្រទេសកម្ពុជាយើង ខណៈដែលវិស័យ​អចលនទ្រព្យនិងការសាងសង់​កំពុងតែមានតម្រូវការខ្ពស់​នៅឡើយនោះ​។​​

សម្រាប់ ​លោក លាង ចៅស៊ឹ​  ប្រធានក្រុមហ៊ុន​​ LUBAN បាន​​មាន​ប្រសាសន៍ក្នុងជំនួប​​និងពាណិជ្ជករ​កម្ពុជា​​នៅរោងចក្រ​នៅថ្ងៃទី៤ខែវិច្ឆិកានេះ​ថា ក្រុមហ៊ុន​លោក​​កំពុងតែ​​ផលិត​គ្រឿងបង្គំ​​និងបង្កើតឡើងនៅឆ្នាំ​២០០៩​​​នៅទីក្រុង​គ័ងចូវ​នៅស្រុក​ហ្វរ​សាន ​​ហើយ​បាន​បម្រើ​សេវា​កម្ម​តម្លើង និង​​សេវាកម្ម​​ដេគ័រ​ ផ្ទះគ្រប់​ប្រភេទ ដែ​ល​កំពុងតែមានតម្រូវការ​របស់​ប្រជាជន​​ទូទៅ​និងតាមបណ្តាប្រទេសផ្សេងៗ​។​​

យោងតាង​តំណាងក្រុមហ៊ុនខាងលើ សង្វាក់​ផលិតកម្ម​​​មាន​កម្មករ​បម្រើ​ការងារ​ប្រមាណ ៦០០នាក់​​កំពុងតែ​​​បម្រើ​ការងារ​នៅទីនេះ​និងមាន​​ទីតាំង​ដី​ទំហំ​ ៣ហិក​តា ​ដោយ​​​ក្រុមហ៊ុន​ទទួ​លតម្លើង​ពីផ្ទះទំហំ​ពី១០០ការ៉េ​ ឡើងទៅ និងមានគ្រឿង​​​បង្គំ​​​ខ្ពស់ៗប្រភេទ​ជាច្រើន​ទៀត​​និងបានកំពុងតែ​​ដាក់​​​​លក់​​ទៅ​៨០​ប្រទេស​នៅលើពិភពលោក​​។

​លោក​បាន​បន្ថែមថា ​ក្រៅពី​នេះ​ក្រុមហ៊ុន​ធ្លាប់​បាន​​​តម្លើង​ អគាររដ្ឋាភិបាល អគារ​រស់​នៅ​និង​តម្រូវការ​ផ្សេងៗ​ទៀងនាពេលកន្លងមក ហើយ​​​ក្រុមហ៊ុន​​​​​​ទទួល​ស្គាល់ពី​ស្ថាប័ន​​ទទួល​តម្លើងគ្រឿងបង្គំ​អន្តរ​ជាតិ​​ផងដែរ។​

ក្រុមហ៊ុន​​ LUBAN តម្លើង​​​គ្រឿងបង្គំ​មាន​ច្រើន​ប្រភេទ​​ដូចជា បែបលឿន​ ផ្ទះ​​សម្រាប់​កម្មករ​ និង​ផ្ទះ​រស់នៅ​​មាន​អាយុកាលរហូតដល់​ទៅ​២០​ឆ្នាំ ​​ហើយ​នេះជាប្រភេទផ្ទះវីឡាអាចធ្វើ​​បាន​​ជាច្រើន​ជាន់​​ដែល​​​​​អាច​ទប់​និងរំជួយដី និងខ្យល់ភ្ជុះ​​អាចរក្សាកម្តៅ​ក្នុងផ្ទះនិងរក្សាកម្រៅ​ពីក្រៅ​ចូល​ក្នុង​ផ្ទះ​បាន​​។