ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពាណិជ្ជករ​​​​ប្រមាណជិត​៣០​ក្រុមហ៊ុន​បានបញ្ចប់​ទស្សនកិច្ចនិងពាណិជ្ជកម្ម​​​៤ថ្ងៃនៅ​​ខេត្ត​គ័ងទុង​​​​​ប្រទេសចិន​​

​​ក្រុមពាណិជ្ជករ​កម្ពុជា​​ប្រមាណជិត​ ៣០​ក្រុមហ៊ុន​​​ ដែលដឹកនាំ​ ដោយ​​លោក​ ភារម្យ​ វិចិត្រដារ៉ា​ ប្រធានក្លឹបពាណិជ្ជករ​កម្ពុជា​​​​បានរៀបចំជំនួបពាណិជ្ជកម្ម និងការផ្គូរផ្គង​ពាណិជ្ជកម្ម​​​​​​មួយធ្វើ​ឡើង​​​​​នៅខេត្ត​គ័ងទុង​​ប្រទេ​សចិន ​​រយៈ​ពេល​៤ថ្ងៃ​ពីថ្ងៃទី ២ដល់ថ្ងៃទី៦ ខែកញ្ញា ដែល​ទស្សនកិច្ចនេះបាន​បញ្ចប់​ជា​ផ្លូវការហើយ​នៅថ្ងៃទី៥ខែកញ្ញានេះ។​

លោក​ ភារម្យ វិចិត្ត​ដារ៉ា ប្រធានក្លឹបពាណិជ្ជករ​កម្ពុជា​បានមានប្រសាសន៍បញ្ជាក់​​ថា ​​​​ក្លឹប​ពាណិជ្ជករ​កម្ពុជាយើងបាន​បញ្ចប់ទស្សនកិច្ចពាណិជ្ជកម្ម​​រយៈបេល៤​ ថ្ងៃនេះ​បាន​ផ្តល់​ឱកាស​​ដល់​សមជិក​យើងបាន​ច្រើន​ដូចជាបាន​​ទៅមើល​ការ​​រីក​​ចម្រើន​​នៅប្រទេសកម្ពុជា​​ហើយ​សមាប់​អ្នកវវិនិយោគ​​​ដែល​​មិន​ទាន់​ទៅលេងសុំទៅលេង​​ប្រទេស​កម្ពុជា។

លោក​បានមានប្រសាសន៍ទៀតថា ​​ក្លឹប​ពាណិជ្ជករ​យើង​​​ប្រមូល​ផ្តុំពាណិជ្ជករ​ ដែលមាន​បងពិសោធន៍​លើសពី៥ឆ្នាំឡើង ដែលគ្រប់​សមាជិក​​សុទ្ធតែជាក្រុមហ៊ុន​ល្អនិងអាចទុកចិត្ត​បាន​​និងជា​កន្លែងមួយ​មាន​សេវាកម្ម​​គ្រប់​ប្រភេទ​​អាចជួយបង្ហាញលោក​អ្នក​បាន​​​​​​​​​។​

​លោកបាន​អះអាងថា កន្លងទៅ​ក្រុមពាណិជ្ជករ​យើង​​​បាន​ទៅ​ប្រទេសចិន​មួយ​ឆ្នាំក៏៣ដង​ដែរ ហើយ​​ក្នុង១ ឆ្នាំ​យើង​​​ក៏​មាន​អ្នក​វិនិយោគចិន​ទៅ​ស្វែងរកឱកាសវិនិយោគ​នៅ​កម្ពុជា​​បាន​មិនតិច​ដែរ​​។​​

លើសពីនេះ​លោក​ប​ន្ថែមថា​​ ចំណុច​​​​ទាំង​អស់​នេះ​បង្ហាញថា កម្ពុជា​ចិន​​មានទំនាក់ទំនង​ល្អ​ និង​​​គ្នា​​​​​​​​អាច​​​ស្វែងរក​ឱកាសវិនិ​​​យោគ​​​​​​លើ​គ្រប់​វិស័យ​​ ដើម្បីការ​​អភិវឌ្ឍប្រទេស​កម្ពុជា។​

​​យោងតាម លោក វិចិត្រ​​​ដារ៉ា លើក​ឡើង​ថា ​ក្រុមហ៊ុន​ដែលមក​​ទស្សនកិច្ច​នេះ​សុទ្ធតែជាក្រុមហ៊ុន​ដែលអាច​ចាប់​ដៃគូរពាណិជ្ជកម្ម​និងគ្នាបាន ​​​ហើយ​នេះជា​ឱកា​មួយ​សម្រាប់​ពាណិជ្ជករ​ប្រទេស​​​​ទាំង​​​ពីរ​ផង​ដែ​រ​។​​

​ក្លឹបពាណិជ្ជករ​កម្ពុជា​បង្កើត​ឡើង​រយៈ​ពេល៥ឆ្នាំហើយ ដែល​​​ប្រមូលផ្តុំដោយ​អ្នក​រកស៊ី​​លើ​គ្រប់វិស័យ​តែលើកនេះ នឹង​​ផ្តោតលើ​វិស័យ​សំណង់ជាធំ​​ ដោយសារតែឱកាសនៃការរីកចម្រើន​នៅកម្ពុជាមាន​ច្រើន​​ជាពិសេស​វិស័យ​អលនទ្រព្យផងដែរ​​​​​​។​

 

​ ​​​