ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការនាំចេញទៅទីផ្សារអន្តរជាតិរបស់ប្រទេសចិនធ្លាក់ចុះ១%កាលពីខែសីហា

យោងតាមទិន្នន័យរបស់រដ្ឋបាលគយនៃប្រទេសចិន បានបង្ហាញថា ការនាំចេញរបស់ប្រទេសនេះទៅកាន់ទីផ្សារអន្តរជាតិ បានធ្លាក់ចុះ១%កាលពីខែសីហា ឆ្នាំ២០១៩នេះ ខណៈដែលចិនមានបញ្ហាសង្គ្រាមពាណិជ្ជកម្មកាន់តែតានតឹងជាមួយនឹងសហរដ្ឋអាមេរិក ។

សូមរំលឹកថា កាលពីខែកក្កដា ឆ្នាំដដែលនេះ ការនាំចេញពីប្រទេសចិនទៅកាន់ទីផ្សារអន្តរជាតិ មានទីផ្សារអាមេរិកជាដើម បានកើនឡើងក្នុងអត្រា៣.៣% ប៉ុន្តែកំណើននេះបានធ្លាក់ចុះ១%វិញកាលពីខែសីហា នៅក្នុងអត្រា២.៣% ។

មូលហេតុសំខាន់ដែលនាំឲ្យការនាំចេញរបស់ប្រទេសចិនធ្លាក់ចុះ គឺដោយសារតែប្រទេសនេះ បានសងសឹកគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិកដោយក្នុងការដំឡើងពន្ធនាំចូលក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ៕