ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មហាយក្ស​​ចិន​លុប​ចោល​ការ​ដំឡើង​ពន្ធ​លើ​មុខ​ទំនិញ​មួយ​ចំនួន​របស់​​អាមេរិក​មុន​ពេល​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម

ប្រទេសទេស​ចិន​បាន​ចេញ​ផ្សាយ​នូវ​បញ្ជី​មុខទំនិញ​នាំចូល​របស់​អាមេរិក​ចំនួន១៦ ​មុខ​ដែល​នឹង​ត្រូវ​រួច​ផុត​ពី​ការ​ដំឡើង​ពន្ធ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ​និង​​កំពុង​បន្ត​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភព​លោក​ទាំង​ពីរ​។

មុខ​ទំនិញ​ទាំងនោះ​រួម​មាន​ ឱសថ​ព្យាបាល​ជំងឺ​មហារីក ​និង​ចំណី​សត្វ​ជាដើម​ ប៉ុន្តែ​នៅ​មាន​ផលិត​ផល​ជាង ៥,០០០​ប្រភេទ​ទៀត​នៅ​លើ​បញ្ជី និង​បញ្ជី​មុខ​ទំនិញ​ដែល​នៅតែ​ត្រូវ​បង់ពន្ធ​បន្ថែម​ទៀត ​គឺ​មាន​រយៈពេល​យូរ​ជាង​នេះ​។ទោះ​យ៉ាង​ណា​អ្នកវិភាគ​មួយ​ចំនួន​ចាត់​ទុក​ថា ​ការ​លើក​លែង​ការ​ដំឡើង​ពន្ធ​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​របស់​ចិន ​មុន​ពេល​ជួប​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក។​

កាលពី​ថ្ងៃ​អង្គារ​ប្រធានាធិប​តី​អាមេរិក​លោក Donald Trump បាន​កោត​សរសើរ​ចំពោះ​ការ​សម្រេចចិត្ត​នេះ​ ដោយ​និយាយ​ថា ​កាយវិការ​នេះ​អាច​ជួយ​ដល់​កិច្ច​ចរចា​ពាណិជ្ជកម្ម​នា​ពេល​ខាង​មុខ​។កិច្ច​ប្រជុំ​បឋម​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុងខែ​នេះ​​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ មុន​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​លោក Steven Mnuchin និង​តំណាង​ពាណិជ្ជកម្ម​លោក Robert Lighthizer​ ជួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន​លោក ​Liu He នៅ​ខែ​តុលា​។

​លោក Trump បាន​និយាយ​ថា ពួកគេ​បាន​ធ្វើ​កិច្ចការ​ចំនួន២ កាលពី​យប់មិញ​ដែល​ពិតជា​ល្អ​ណាស់។ខ្ញុំ​គិត​ថា​ ពួកគេ​បាន​ធ្វើ​រឿង​ត្រឹមត្រូវ​ហើយ។​ ផលិតផល​នាំចេញ​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក​ទៅកាន់​ប្រទេស​ចិន​មាន​ដូច​ជា សាច់​ជ្រូក ​សណ្ដែក​សៀង​ និង​រថយន្ត​ដែល​ផលិត​នៅ​អាមេរិក​ស្ថិត​ក្នុង​ចំណោម​ទំនិញ​ដែល​នៅតែ​រង​ផល​ប៉ះ​ពាល់ ​ដោយសារ​ការ​បង់​ពន្ធ​ខ្ពស់​៕