ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកនឹងផលិតមីស៊ីលល្បឿនលឿនជាងសម្លេងដូចរុស្ស៊ីដែរនៅឆ្នាំ២០២៥ខាងមុខ

មេបញ្ជាការកងកម្លាំងយោធាអាមេរិក លោកឧត្តមសេនីយ៍ John Richardson បានឲ្យដឹងថាអាមេរិកនឹងផលិតគ្រាប់មីស៊ីលល្បឿនលឿនជាងសម្លេងដូចមីស៊ីលរបស់ប្រទេសរុស្ស៊ីដែរ នៅឆ្នាំ២០២៥ខាងមុន ។

បំណងរបស់នាយទាហាន ត្រូវបានបង្ហាញក្រោយពីប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសដាក់អោយប្រើប្រាស់នូវមីស៊ីលល្បឿនលឿនជាងសម្លេង និងជាប្រភេទមីស៊ីលដែលប្រព័ន្ធខែលការពារមីស៊ីលអាមេរិក មិនអាចចាប់បាន ។

សូមបញ្ជាក់ថា មីស៊ីលល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី គឺអាចហោះហើរក្នុងល្បឿនលឿនជាងសម្លេងរហូតដល់២៧ដង ដែលហោះហើរក្នុងល្បឿនប្រមាណជាង៣ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង ៕