ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហេរ៉ូ សុជាតិ ចាត់ទុកទីក្រុងបាវិតជាគោលដៅនៃការវិនិយោគ

លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលទទួលបន្ទុកជាឣគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TOP4 REALTYចាត់ទុកទីក្រុងបាវិតជាគោលដៅនៃការវិនិយោ ហើយការលើកឡើងនេះ ស្របពេលលោកបានដឹកនាំ គណៈប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យ TOP4 REALTY រួមជាមួយដៃគូរក្រុមហ៊ុនវិនិយោគជប៉ុនបានទទួលការអញ្ចើញនិងអនុញ្ញាតិពីគណៈអភិបាលក្រុងបាវិតអោយចូលសួរសុខទុក្ខនិងសំដែងការគួរសមនៅសាលាក្រុងបាវិត។

លោកបានលើកឡើងថា«សព្វថ្ងៃនេះទីក្រុងបាវិតមិនត្រឹមមានការអភិវឌ្ឍខ្លាំងណាស់ ដែលយើងមិនរំពឹងលើកាស៊ីណូទាំងស្រុងនោះទេ សូម្បីតែរោងចក្រនិងតំបន់សេដ្ឋកិច្ចពិសេស​​​​ក៏មានមនុស្សរស់នៅនិងប្រកបរបរយ៉ាងច្រើនផងដែរ»។

លោកបានលើកឡើងបន្ថែមថា« គោលបំណងធំរបស់ក្រុមហ៊ុនយើងគឺមានអលចនទ្រព្យ លក់ និងទិញហើយមានភ្ញៀវស្រាប់ ដែលអតិថិជននឹងទទួលបានចំណូលត្រឡប់ទៅវិញ ហើយថ្ងៃនេះយើងពិតជាសប្បាយរីករាយដែលខាងភាគីជប៉ុនបានផ្តល់ជូនផ្ទះស្នាក់នៅដល់បងប្អូនមន្រ្តីរាជការតាមរយៈលោកអភិបាលក្រុងបាវិតតែម្តង»។

ក្រុងបា​វិត​ជាច្រក​ដ៏​សំខាន់​សម្រាប់​ចរាចរ​ផ្លូវគោក ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរគឺ​កម្ពុជានិង​វៀតណាម ជា​ពិសេស​គឺ​ទីក្រុងភ្នំពេញ និង​ទីក្រុង​ហូ​ជី​មិ​ញ​។

ក្រៅពី​ការ​បង្កើត​ជា​តំបន់​កំសាន្ដ​ហើយ តំបន់​នេះ​នៅ​មាន​ផ្សារណាត់​ដែល​មាន​ទំនិញ​គ្រប់ប្រភេទ​ជា​ផលិតផល​ក្នុងស្រុក និង​ផលិតផល​ពី​ប្រទេស​វៀតណាម​ ហើយច្រកព្រំដែន​បា​វិត​គឺជា​មជ្ឈមណ្ឌល​ទេសចរ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន​ជាងគេ​ក្នុង​ចំណោម​តំបន់​កំសាន្ដ​ក្នុងខេត្ដ​នេះ​។

ចំណែកតម្លៃ​ដីធ្លី និង​សំណង់​អគារ​នានា​នៅ​ក្រុង​បា​វិតកំពុង​ហក់​ឡើង​យ៉ាង​លឿន ជា​ពិសេស​តំបន់​ទីប្រជុំជន​ក្នុង​សង្កាត់​បា​វិត​តែ​ម្ដង ដោយ​មាន​ជនជាតិ​ចិន​បាន​មក​ដេកចាំ​ទិញ​ដី​សាងសង់​អគារ​ខ្ពស់​ៗ​សម្រាប់​ធ្វើ​អាជីវកម្ម ដូច​ជា ខុន​ដូ សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ ក្លិប​កម្សាន្ដ ផ្សារ​ទំនើប និង​តូប​លក់ដូរ​ជាដើម ។

ក្រុងបាវិតមានសក្កានុពលអ្វីខ្លះដែលធ្វើឲ្យក្រុងមួយនោះមានការ ឆក់ទាញអ្នកវិនិយោគទៅវិនិយោគយ៉ាងច្រើននិងជាសក្កានុព លក្រុងបាវិតដែលឆក់ទាញអ្នកវិនិយោគកាន់តែច្រើន។

សំបូរទៅដោយ Casino ឣគាខ្ពស់ៗផែស្ងួតមានជនជាតិចិនរស់នៅច្រើនសំបូរទៅដោយរោងចក្រជាទីក្រុងរណបថ្មីជាច្រកព្រុំដែន កម្ពុជា – វៀតណាមមានគំរោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតជាតំបន់ក្សែរក្រវ៉ាត់ចិន។

សូមជម្រាបថា សក្កានុពលទាំងនេះហើយដែលធ្វើឲ្យវិនិយោគិនជាច្រើនមកបោះទុនវិនិយោគលើទឹកដីក្រុងបាវិត និងធ្វើឲ្យក្រុងបាវិតសំបូរទៅដោយអគារខ្ពស់ៗកាន់តែច្រើន រួមជាមួយនិងទីក្រុងរណបរាប់សិបហិចតាជាដើម។