មន្ត្រីក្រសួងទេសចរណ៍អូស្ត្រាលីបាននិយាយនៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះថា ភ្លើងឆេះព្រៃ បានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម និងសេវាកម្មទេសចរណ៍មួយចំនួននៅក្នុងតំបន់ភ្នំខៀវ ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាង គេ ។ នេះបើតាមការចុះផ្សាយរបស់ AP ។
មន្ត្រីដដែលបានបន្តថា អាជីវកម្ម និងសេវាកម្មទេសចរណ៍ដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេ អាជីវកម្ម និងសេវាកម្មផ្នែកម្ហូបអាហារ ដែលម្ចាស់អាជីវកម្ម និងសេវាកម្មមួយចំនួនបានត្អូញត្អែពីការខាតបង់របស់ខ្លួន ។
អ្នកស្រី ខឺរី ម៉ាល់ហ្វត (Kerry Mulford) ម្ចាស់ហាងកាហ្វេនៅតំបន់ភ្នំខៀវបាននិយាយ ថា អ្នកស្រីបានចាកចេញពីហាងមួយរយៈពេលដោយសារតែការគម្រាមកំហែងពីភ្លើងព្រៃ ដែលនាំឲ្យអាជីវកម្មស្ទើរដួលរលំ ។
សូមបញ្ជាក់ថា ភ្លើងព្រៃនៅអូស្ត្រាលីបានលេបត្របាក់តំបន់ព្រៃអស់ប្រមាណជាង ៥លានហិកតា ប្រហាក់ប្រហែលជាង១២លាន៣សែនអេក័រ បំ ផ្លិចបំផ្លាញផ្ទះអស់ ៩៥០ខ្នង និងបាត់បង់ជីវិតមនុស្សចំនួន៩នាក់ ៕