លោកឧកញ៉ា ហុង ម៉ុងហេង និងលោកជំទាវ ព្រមទាំងបុគ្គលិក ក្រោមឱវាទទាំងអស់ គោរពជូនពរ សម្តេច ក្រឡាហម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល ២០២០ ។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២០នេះ ខ្ញុំបាទ ហុង ម៉ុង ហេង និងភរិយា ព្រមទាំងបុគ្គលិក ជូនពរ សម្តេច ក្រឡាហម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ទទួលបាននូវពលានុភាពខ្លាំងក្លាបញ្ញាឈ្លាសវៃ សុខភាពបរិបូរ អាយុយឺនយូរ ដើម្បីបំពេញសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តម ដឹកនាំកម្ពុជាឲ្យទទួលបានជោគជ័យយ៉ាងធំថ្មីៗថែមទៀត ក្នុងការដោះស្រាយទុក្ខលំ បាករបស់ប្រជាពលរដ្ឋ។
សូមគោរពប្រសិទ្ធពរជ័យជូន សម្តេច ក្រឡាហម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជាភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេច ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ទទួលបាននូវវិបុលសុខ គ្រប់ប្រការ សុភមង្គលគ្រប់ទិវារាត្រីនិងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕