ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ៊ីរ៉ាក់ឈប់សហការជាមួយអាមេរិកក្នុងកងកម្លាំងចម្រុះអន្តរជាតិប្រយុទ្ធប្រឆាំងភេរវកម្ម

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩ថា លោក អាដែល អាប់ឌុល ម៉ាឌី (Adel Abdul Mahdi) នាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីរ៉ាក់ បានថ្កោលទោសយ៉ាងខ្លាំងចំពោះកងទ័ពរបស់សហរដ្ឋអាមេរិក ដែលបានវាយប្រហារតាមអាកាសទៅលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់ ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលបណ្តាលឲ្យក្រុមសកម្មប្រយុទ្ធយ៉ាងហោចណាស់២៥នាក់បានបាត់បង់ជីវិត និង៥៥នាក់ផ្សេងទៀតបានរងរបួស ។

ពាក់ព័ន្ធនឹងការវាយប្រហារនេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ាក់ បានកោះហៅអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅទីក្រុងបាកដាដ ឲ្យទៅចូលជួបដើម្បីបំភ្លឺពីការវាយប្រហារដោយកងទ័ពអាកាសអាមេរិកទៅលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់ ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ និងគម្រាមផ្អាកកិច្ចសហប្រតិបត្តិការណ៍ជាមួយអាមេរិកក្នុងកងកម្លាំងចម្រុះអន្តរជាតិប្រយុទ្ធប្រឆាំងអំពើភេរវកម្មនៅអ៊ីរ៉ាក់ ។

សូមបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អាមេរិកទៅលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់ ដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានធ្វើឡើងជាការសងសឹកលើក្រុមនេះ ដែលបានបាញ់គ្រាប់រ៉ូកែតចូលទៅក្នុងមូលដ្ឋានយោធាអ៊ីរ៉ាក់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ៕