ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគារ​កម្ពស់​៦​ជាន់នៅជាន់នៅខេត្តកែបបានបាក់សង្កត់លើកម្មករជាច្រើននាក់

អគារ​កម្ពស់​ ៦​ជាន់ នៅក្បែរ​វត្ត​សម្មាធិ ខេត្ត​កែប បាន​បាក់​សង្កត់​លើ​កម្មករ​ ដែល​កំពុងតែ​ធ្វើការ​នៅក្នុង​អគារនៃការដ្ឋានសំណង់ផ្ទះសំណាក់​នោះ​ហើយតាមក្រុមមន្ត្រីនិយាយថា ការបាក់អគារនេះគឺ​បានកើតឡើងនៅមុននេះ​បន្តិច​។

សេចក្តីរាយការណ៍ឲ្យដឹងថា មនុស្សប្រមាណ ៤០​នាក់កំពុងតែ​ស្ថិតនៅក្នុង​អគារ​បាក់​នោះ និងមនុស្សពីរនាដែលរងរបួសបានចេញមកខាងក្រៅ​នៃ​អគារដែល​បាក់​នោះ​ហើយ។

នាយឧត្តមសេនីយ៍គន់គីម អនុប្រធានគណៈកម្មាធិការ គ្រោះ​មហន្តរាយ​និងក្រុមជួយសង្គ្រោះបានធ្វើដំណើរពីភ្នំពេញទៅកាន់ទីកន្លែងកើតហេតុនោះហើយ។

ចំណែកលោក អភិបាលខេត្តកែបលើកឡើងថា យ៉ាងហោចណាស់មានមនុស្សជាង ២០ នាក់ កំពុងជាប់ក្នុងគំនរអគារហើយមកដល់ពេលនេះសមត្ថកិច្ចបានជួយសង្គ្រោះមនុស្សចំនួន ៧ នាក់ដែលរបួសធ្ងន់ចេញពីអគារដែលបាក់ក៏ប៉ុន្តែរកមិនទាន់ឃើញអ្នកដែលស្លាប់នៅឡើយទេ។

កម្មករដែលស្នាក់នៅ ក្នុងអគារដែលបាក់នោះ មានចំនួន ៤០ នាក់។ ករណីបាក់អគារនេះ កើតឡើងនៅវេលាម៉ោង ៤:៣៧ រសៀល ថ្ងៃទី៣ ខែមករា នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប៕