ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៖ នឹងបង្កើតការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋតាមរយៈអនឡាញ

ភ្នំពេញ៖ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នឹងបង្កើតការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋតាមរយះ អនឡាញ។

នេះយោងតាមការបញ្ជាក់របស់លោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងបែបនេះ នៅក្នុងសន្នីសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២០នេះ នាទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា យើងរំពឹងទុកក្នុងឆ្នាំ២០២០ នេះ​ សម្រាប់ការដាក់ឲ្យដំណើរការនូវការដាក់ពាក្យបណ្តឹងតាមអន ឡាញ របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបានឲ្យដឹងថា បើនិយាយពីបណ្តឹងនៅតាមអនឡាញ គឺអាចមានការកើនឡើង ដោយសារធម្មតា យើងទទួលបានជាសំបុត្រច្រើនស្រាប់ទៅហើយ។

លោកបានបញ្ជាក់បន្ថែមថា បណ្តឹងដែលទទួលបានភាគច្រើន គឺបណ្តឹងដីធ្លីច្រើនជាងគេ នៅពេលបច្ចុប្បន្ននេះ៕​