ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលនឹងអនុគ្រោះពន្ធអាកររយៈពេល៤ លើផលរបរសណ្ឋាគារ និងផ្ទះសំណាក់ ក្នុងខេត្តសៀមរាប 

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះ បានមានប្រសាសន៍ថា ពន្ធអាករលើរបរអាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ នៅក្នុងខេត្តសៀមរាប នឹងទទួលបានការលើកលែងរយៈពេល៤ខែ ដោយចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីជួយទ្រទ្រង់ប្រតិបត្តិការបន្ទាប់មានសេចក្តីរាយការណ៍ថា ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ នៅក្នុងសារនេះពិសេស ថ្លែងជនជាតិទូទាំងប្រទេស  នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ អំពីស្ថានភាពថ្មីៗចុងក្រោយពាក់ព័ន្ធប្រទេសកម្ពុជា អំពីការវិត្តន័ថ្មី នៃជំងឺកូរ៉ូណា Covid-19 ដែបានមិបង្កការភ័យខ្លាចដោយសារការបង្អើលគ្នា ក្នុងចំណោមជនអគតិមួយចំនួន។

នៅក្នុងនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជំងឺកូរ៉ូណា Covid-19 មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជាឡើយ ប៉ុន្តែបង្កការភ័យខ្លាចដោយសារការបង្អើលគ្នា ក្នុងចំណោមជនអគតិមួយចំនួន។

ការថ្លែងសារពិសេស និងបើកឱ្យមានវេទិកាសំណួរ និងចម្លើយជាមួយអ្នកព័ត៌មាន, បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី៣របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់៕

<img src=”http://swiftnewsdaily.com/wp-content/uploads/2020/02/photo_2020-02-24_08-34-31.jpg” alt=”” width=”1280″ height=”960″ class=”alignnone size-full wp-image-424643″ />

<img src=”https://swiftnewsdaily.com/wp-content/uploads/2020/02/fb_img_15825030042631012181598676048381.jpg” class=”alignnone size-full wp-image-424630″ width=”385″ height=”422″ data-temp-aztec-id=”f5b61641-69ce-4e73-a55a-829570be698e”>