ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជាចំណេញលុយ២.៨ពាន់លានដុល្លារពីពលករធ្វើការនៅក្រៅ

យោងតាមរាយការណ៍ចុងក្រោយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញថា កាលពីឆ្នាំ២០១៩ កន្លងទៅ កម្ពុជាទទួលបានប្រាក់ចំណេញប្រមាណ ២.៨ពាន់លានដុល្លារអាមេរិកពីពលករដែលធ្វើការនៅក្រៅប្រទេស តាមរយៈការផ្ញើប្រាក់អោយក្រុមគ្រួសារនៅស្រុកកំណើត ។

ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំកាលពីសប្តាហ៍មុន លោករដ្ឋមន្ត្រី អ៉ិត សំហេង បានអោយដឹងថា ក្រសួងនឹងបន្តគ្រប់គ្រងលើការ ងារ និងទីផ្សាយការងារ ដែលមានពលករប្រមាណ ១០ លាននាក់ ដែលមានពលករធ្វើការងារនៅក្រៅប្រទេសក្នុងរង្វង់ប្រ មាណ១.២៨លាននាក់ ។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានលើកឡើងថា នេះមានន័យថា ប្រជាពលរដ្ឋ ៩៩. ៣%មានការងារធ្វើ ។

លោក ស៊្រុន ធារាជ (Srun Theareach) កម្មករកម្ពុជាដែលធ្វើការនៅរោងចក្រក្នុងប្រទេសជប៉ុន បាននិយាយថា គាត់បានផ្ញើប្រាក់អោយគ្រួសាររបស់គាត់នៅខេត្តស្ទឹងត្រែងប្រមាណ ៥០០ ដុល្លារអាមេរិកក្នុងមួយខែ ។

កម្មករអន្តោប្រវេសន៍អាយុ៣២ឆ្នាំរូបនេះ បានបន្ថែមថា គាត់ធ្វើការនៅប្រទេសជប៉ុនអស់រយៈពេលជាងពីរឆ្នាំកន្លងមកហើយ ដោយបានទទួលប្រាក់ខែចំនួន១៣០០ដុល្លារអាមេរិកក្នុងមួយ ខែ។

ដោយបានទទួលប្រាក់ដែលលោកបានផ្ញើទៅស្រុកកំណើត គ្រួ សាររបស់លោកដែលជាប្រជាកសិករ មានជីវភាពប្រសើរ និងមានលទ្ធភាពចំណាយគ្រប់យ៉ាងនៅក្នុងផ្ទះ ៕