ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លិខិតមិត្តអ្នកអាន៖ធ្លាយរឿងមេឈ្មួញរកស៊ីដឹក​​ជញ្ជូនឈើឈ្មោះ ជិន គឹមអូន(ហៅ ចែអូន)នៅខេត្តកំពង់ធំនិងខេត្តព្រះវិហារ

មេឈ្មួញរកស៊ីដឹកជញ្ជូនឈើរាប់សឹបឆ្នាំនៅខេត្ដកំពង់ធំ ឈ្មោះ ជិន គឹមអូន (ហៅ ចែអូន) នៅតែបន្តការដឹកជញ្ជូនឈើដោយសេរី ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរខេត្តកំពង់ធំនិងខេត្តព្រះវិហារឡើយ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារបាននិយាយតៗគ្នាពីដំណើរឿងមេឈ្មួញរកស៊ីនិងដឹកជញ្ជូនឈើនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដោយ បន្តការដឹកជញ្ជូនឈើយ៉ាងសេរីបំផុត ដោយគ្មានការទប់ស្កាត់ពី​អាជ្ញា​ធរនោះឡើយ។
ពលរដ្ឋជាច្រើននៅតំបន់នោះរួម និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាលបានប្រាប់យើងខ្ញុំ ថា ទោះបីមានបទបញ្ជាក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើកំពុងក្លាយទៅជារឿងឥតន័យ ដោយមន្រ្តីយើងមិនហ៊ានចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើពីរម្នាក់ប្តីប្រពន្ធនោះទេ។
តាមពិតទៅយើងខ្ញុំយល់ថា វិធានការរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោបាន ដាក់ចេញក្នុងការបង្ក្រាបបទល្មើស​ព្រៃឈើ និងទប់ស្កាត់បទល្មើសរត់ពន្ធឈើតាមបណ្តារាជធានីខេត្តមួយចំនួនប៉ុន្តែគួរឲ្យចម្លែក ព្រោះមកដល់ពេលនេះ​បទ​ល្មើសកាប់ឈើនិង ដឹកជញ្ជូនឈើ របស់មេឈ្មួញ ឈ្មោះ ជិន គឹមអូន (ហៅ ចែអូន) នៅតែកើតមានឡើងដដែលគ្មាននរណាហ៊ានបង្រ្កាបឡើយ។
ឬមួយក៏មេឈ្មួញ ឈ្មោះ ជិន គឹមអូន (ហៅ ចែអូន)បានទិញទឹកចិត្តមន្រ្តីយើងអស់ហើយ តើឲ្យពលរដ្ឋមានក្តីសង្ឃឹមអីទៀត បើមានសមត្ថកិច្ចហើយមិនហ៊ានចាត់វិធានការបង្រ្កាបមេឈ្មួញឈើទិញលក់ឈើពីរអ្នកប្តីប្រពន្ធនោះផង។
យើងខ្ញុំជាពលរដ្ឋនៅទីនេះ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តព្រះវិហារ នៅតែមិនអស់ចិត្ត ហេតុអ្វី បច្ចុប្បន្នឈ្មួញមួយចំនួនបានកាប់ឈើនិងដឹកជញ្ជូនឈើពីតំបន់ព្រៃព្រះរកាចូលមកក្នុងខេត្តព្រះវិហារដឹកជញ្ជួនទៅខេត្តសៀមរាប និងខេត្តកំពង់ធំ យ៉ាងរលូន បើសិនគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចដែលគិតតែពីរឿងប្រមូល​លុយដាក់ចូលហោប៉ៅដដែលនិង តើច្បាប់យើងមានប្រសិទ្ធភាពដល់ពេលណាហើយបើនៅតែបណ្តោយឲ្យឈ្មួញខិលខូចធ្វើដូច្នោះ ឬក៏ប្រមុខដឹកនាំមិនបានដឹងរឿងនេះទេ ត្រូវមន្រ្តីថ្នាក់ក្រោម បិទបាំងរឿងពិត។
ឈ្មួញមួយចំនួនដូចជា ឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអូន( ហៅចែអូន )នៅតែអាចដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ ខេត្តព្រះវិហារ ចូលមកដាក់ដេប៉ូឈើរបស់ខ្លួនខេត្តកំពង់ធំ បានយ៉ាងពេញបន្ទុក ដោយមានការឃុបឃិតពីសំណាក់សមត្ថកិច្ចអាជ្ញាធរខេត្តកំពង់ធំផង ជាពិសេសនោះគឺលោក អធិការក្រុងស្ទឹងសែនតែម្តងជាអ្នកកាងនឹងបំរើស៊ីឈ្នួលឲមេឈ្មួញឈើ ដុះ សឹម ជិន គឹមអូន (ហៅចែ អូន)។
ចំណែក សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ ទទួលស្គាល់ពីការដែលឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអូន អាចបន្តដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ យ៉ាងគឃ្លើនបាន គឺដោយមានការឃុបឃិត បើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនៅស្រុករវៀង ខេត្តព្រះវិហារ។
ការដែលមន្ត្រីរដ្ឋបាលព្រៃឈើនៅស្រុករវៀង ហ៊ានឃុបឃិតឲ្យឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអូន បន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងរាលដាល គឺមានការបើកដៃពីសំណាក់លោក នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ។
ចុះ លោក បា្រក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ហើយក៏ដូចជាថ្នាក់ដឹកនាំក្រសួង​កសិ​កម្ម្ម និងប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងភាពអសកម្ម របស់ប្រធានមន្ទីរកសិកម្មខេត្តព្រះ​វិហារ និងមេរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នោះឬយ៉ាងណា!!។

ទស្សនខាងលើ​នេះ​មិន​មែនឆ្លុះបញ្ចាំងពី​សំណេររបស់ អង្គភាព សារព័ត៌មានដេលីខ្មែរ នោះទេ គឺជាទស្សនពលរដ្ឋនិងអង្គការសង្គមស៊ីវិល ដែលបាន​ផ្ញើ​របាយការណ៍​ ក្នុងលក្ខណ្ឌសុំមិនបញ្ចេញឈ្មោះ​ ​ផ្ញើ​មក​ការិយាល័យហយើងខ្ញុំ។ ​​​ សារព័ត៌មានដេលីខ្មែរ មិនទាន់​ទទួល​បានការពន្យល់ពីភាគី ខាងលើដែលរងការចោទប្រកាន់​​នៅឡើយទេ ពាក់ព័ន្ធការដឹកជញ្ជូនឈើដោយសេរី នេះ​​​​​។​​

ការិយាល័យនិពន្ធ​​​​​ព័ត៌មាន « ដេលីខ្មែរ »៖​​​

០៨៧៥៧១៨២៣/០៩២៥៤៦០៤១