សហគ្រិននៅកម្ពុជាប្រមាណជាង70នាក់ បានចូលរួមពង្រឹងសមត្ថភាពលើជំនាញបង្កើតគោលការនិងនីតិវិធីការងារស្ដង់ដារ បង្វឹកផ្ទាល់ដោយ លោក លី ប៊ុនរិទ្ធ នាយកនាយកដ្ឋានប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងរយៈពេល០២ ថ្ងៃចាប់ពីថ្ងៃទី២៩កុម្ភៈ-០១មីនា ឆ្នាំ២០២០ នៅ Dyvith Hotel នៃរាជធានីភ្នំពេញ។
នៅក្នុងកម្មវិធីនោះ គ្រូបង្វឹករូបនេះ បានបណ្ដុះស្មារតី និងពង្រឹងភាពស្ទាត់ជំនាញដល់សហគ្រិនដែលបានចូលរួមឱ្យស្វែងយល់យ៉ាងច្បាស់អំពីតួនាទីថ្នាក់ដឹកនាំ ការកំណត់ស្ដង់ដារលើ១៩ចំណុចក្នុងស្ថាប័ន និងផ្នែកដែលត្រូវមានគោលការនិងនិតិវិធីការងារស្តង់ដារហើយលើសពីនេះក៏មានការបង្វឹកតាមវីដេអូពីស្ថាបនិកឆ្នើមលោក អោម សេង បូរ៉ា ផងដែរ។
គិតមកត្រឹមខែកុម្ភៈឆ្នាំ២០២០នេះ CEO Master Club មានវត្តមានក្នុងវិស័យបណ្ដុះបណ្ដាលជាង10ឆ្នាំមកហើយ ដែលបានជួយសហគ្រិនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិត ចំនួនជាង ១,១៧៦នាក់ ដែលគ្រប់គ្រងអាជីវកម្មប្រមាណជាង ២,០០០ក្រុមហ៊ុន។
លើសពីនេះបានបង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១,០០០លានដុល្លារ/ឆ្នាំ និងបានជួយបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១០ម៉ឺននាក់។ នៅថ្ងៃទី០៤ មីនា ឆ្នាំ២០២០ ខាងមុខនេះ CEO Master Club នឹងមានវគ្គ “វិធីសាស្រ្តត្រៀមខ្លួនដើម្បីជោគជ័យសម្រាប់អាជីវកម្មដំបូង” ធ្វើនៅភោជនីយដ្ឋានទន្លេបាសាក់២ សម្រាប់សាធារណៈជនទូទៅដែលទើបតែចាប់ផ្ដើមអាជីវកម្មដំបូង។
ព័ត៌មានលម្អិត៖ 023 666 6555
023 666 6999
អត្ថបទ៖ សាន់ ថាវិន