ឯកឧត្តម សេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ គោរពជូនពរ ចំពោះសម្តេចព្រះមាតាជាតិខ្មែរ សម្តេច ព្រះ មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុងថ្ងៃទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០។
សូមអបអរសារទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០ ក្នុងឱកាសទិវានេះ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោកប្រសិទ្ធពរជ័យ ទូលថ្វាយ ចំពោះសម្តេចព្រះមាតាជាតិខ្មែរ ព្រះមហា ក្សត្រី នរោត្តម មុនីនាថ សីហនុ។
សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី មានបញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ មានព្រះជន្មយឺនយូរ ដើម្បីជាម្លប់កូនចៅ ចៅទួត ជាពិសេស ដឹកនាំនារីកម្ពុជាចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យសម្បូរសប្បាយរុងរឿងជាបន្តទៅមុខទៀត។
«ស្រ្តីដើម្បីសុខសន្ដិភាព និងវឌ្ឍនភាព» ពីខ្ញុំបាទ សេរី កុសល និងភរិយា ព្រមទាំងបុត្រា បុត្រី និងសហការីទាំងអស់។