លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ផ្គត់ផ្គង់គ្រឿងសំណង់ហួត ជា និងលោកជំទាវ គោរពជូនចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងថ្ងៃទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០។
លោកឧកញ៉ា ហ៊ួត ជា និងលោកជំទាវ សូមអបអរសារទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០ ក្នុងឱកាសទិវានេះ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោកប្រសិទ្ធពរជ័យ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានបញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ មានអាយុយឺនយូរ ដើម្បីដឹកនាំកាក បាទក្រហមកម្ពុជា ជួយសង្គ្រោះជនរងគ្រោះ និង ជនងាយរងគ្រោះគ្រប់ច្រកល្ហកនៃតំបន់ដាច់ស្រយល ជាពិសេស ដឹកនាំនារីៗចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យសម្បូរសប្បាយរុងរឿងជាបន្តបន្ទាប់ទៅមុខទៀត។
«ស្រ្តីដើម្បីសុខសន្ដិភាព និងវឌ្ឍនភាព» ពីខ្ញុំបាទ ហួត ជា និងភរិយា ព្រមទាំងបុត្រា បុត្រី និងសហការីទាំងអស់។