ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា​ បដិសេធបុគ្គល២រូបផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះ​​និងសេចក្តីថ្លៃថ្នូរ​​ ​​​​​​​​

យោងតាម​​សេចក្តីប្រកាសព័ត៌មាន​​របស់​​ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា​ អគ្គនាយក​ក្រុមហ៊ុន​​ វិចិត្រដារ៉ាអ៊ីនធ័រប្រាយ ឯក នៅថ្ងៃទី៩ ខែមីនានេះ បាន​​​បដិសេធនិង​​ច្រាន​​ចោលទាំងស្រុង​​នូវ​​​ការចុះផ្សាយរបស់អង្គភាពវេបសាយ​​​​​ICD TV on line (www.icdtvonline -worlpress) ​​​​ដែលមាន​​​​ចាងហ្វាង​​​ ឈ្មោះ ខន ខេន ​​​​​​​​​អាស័យដ្ឋាន​ផ្ទះលេខ ១១៤ ភូមិឈើទាល ឃុំព្រែកទទឹង ស្រុកស៊ីធរកណ្តាល​​ ខេត្តព្រៃវែង លេខទូរសព្ទលេខ ០៣១​​​២១៩១១២៩​ និង ​​​​​អង្គភាពឈ្មោះ​​គេហទំព័រខ្មែរប្រជាប្រិយ(www.kpnhotnews.com ) ដែលមានអាស័យដ្ឋាន​ផ្ទះលេខ ​​១៤១ ផ្លូវលេខ ១០១ ​ភូមិលេខ ៥ សង្កាត់​​ផ្សារដើមថ្កូវ​​​ ខណ្ឌចំកាមន រាជធានីភ្នំពេញ ​លេខទូរសព្ទ០១៦៣៣១៨៩១​​​ ​​​ដែល​​​​​​​​​មានចាងហ្វាងឈ្មោះលោក ញ៉ែម ចាន់ណា​​ ​​។​​​​

លោកឧកញ៉ា​បាន​​បញ្ជាក់​ក្នុងលិខិត​របស់ខ្លួនថា«ចំពោះ​​បុគ្គលជាម្ចាស់អង្គភាពទាំងពីរ​​ខាងលើ​ ​​​​​ដែលបាន​យករូប​ភាព​របស់ខ្ញុំបាទ​​​ទៅចុះផ្សាយ​​​​លើ​គេហទំព័រ និងឡាយវីដេអូជាសាធារណៈ​​​​​​ និង​​និយាយធ្វើ​ឲ្យ​​​ប៉ះពាល់​​​ដល់​កេរ្តិ៍ឈ្មោះ​​ និងសេចក្តីថ្លៃថ្នូរដល់​​​​​​​រូបខ្ញុំបាទដែល​​​មិនអាចទទួល​យកបានកាលពីថ្ងៃទី៧ ខែមីនាឆ្នាំ២០២០ នាំ​​ឲ្យ​​​​​​មានការភ័នច្រឡំដល់​មតិម​​​ហា​​​​​ជនជាខ្លាំង​​​​​​​​»។

​​លើសពីនេះ​លោកឧកឧញ៉ាបញ្ជាក់ថា ​​ហេតុដូច្នោះខ្ញុំ​បាទ​​​​ស្នើ​សុំ​​ឲ្យ​លប់ចោលខ្លឹមសារ និង​​​​​​​​​រូប​​​ភាព​​​​​​​​ចេញទាំងស្រុង​ ដែលបាន​​ផ្សាយកាលពីថ្ងៃទី៧ ខែមីនាឆ្នាំ២០២១០​ ​​​​​ធ្វើ​ឲ្យ​ប៉ះពាល់ដល់កិត្តិយ​​​​សខ្ញុំបាទ​​​យ៉ាងធ្ងន់ធ្ងរនិង​មិនអាចទទួល​យក​​បាន​​។ ​​​​​​​ផ្ទុយទៅ​វិញ​​ ​បើសិនជា​​​បុគ្គលទាំងពីរខាងលើ​​​មិនមានការ​​​​​កែ​​តម្រូវជាបន្ទាន់​​​ទេនោះ​​​ ខ្ញុំបាទនឹង​​​​​​ចាត់វិធាន​​​ការ​​ទៅ​​​តាមផ្លូវ​​​​ច្បាប់ស្តីពីរបបសារព័ត៌មាន​​​​ឬ​​មួយ​​​​​​​នឹង​​​​​​​ប្តឹងទៅ​​តុលាការ​​​ឲ្យ​ចាត់វិធានការតាមផ្លូវច្បាប់​​​​​​។

 

​​