ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោថា៖កុំឲ្យយកការរើសអើងធ្វើជាមូលដ្ឋានក្នុងករណីជំងឺកូវីត១៩នេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីមាននិន្នាការអ្វីក៏ដោយ ត្រូវធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺ កូវីត១៩។

សម្តេចតេជោ បានក្រើនរំឭកបែបនេះ​​​ ក្នុងឱកាសអញ្ជើញផ្តល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន៣,៤៥៨នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំឱ្យយកភាពភ័យខ្លាច និងការរើសអើងធ្វើជាមូលដ្ឋានក្នុងករណីជំងឺកូវីត១៩នេះ ពោលត្រូវជ្រើសយកភាពច្បាស់លាស់សម្រាប់ខ្លួនឯង៕