សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃសុក្រងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះបានអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពាន និងសាលារៀន នៅតាមបណ្ដាភូមិឃុំមួយចំនួនក្នុស្រុកបាណន់ ខេត្តបាត់ដំបង។
សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីបានអញ្ជើញពិនិត្យដំណើរការសាងសង់ស្ពានដែកមួយកន្លែងស្ថិតក្នុងឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
សម្ដេចបានមានប្រសាសន៍ថា ស្ពានដែកនេះគ្រោងចំ ណាយថវិកាសាងសង់ប្រមាណ២៥ម៉ឺនដុល្លារ ដែលបានមកពីការចូលរួមរបស់ក្រុមការងារ និងសប្បុរសជននានា។
សម្ដេចបានបន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជាដែរ គឺបានចាត់តាំងក្រុមការ ងាាារចុះមូលដ្ឋានជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗផង និងជំរុញប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈផង។
ជាក់ស្ដែងមានស្ពានជាច្រើនត្រូវបានសាងសង់ដើម្បី ឆ្លយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ សម្ដេចក៏ បានសម្ដែងការកោតចំពោះសិស្សក្នុងឃុកន្ទឺ១ ដែលខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលការចាប់អារម្ម ណ៍ថាជាឃុំមានសិស្សរៀនពូកែច្រើន។
សម្ដេចមានប្រសាសន៍ថា វត្ថុបំណងរបស់រាជរដ្ឋាភិបា ល របស់សម្ដេច និងសប្បុរសជន ក្នុងការសាងសង់សាលារៀន គឺចង់ឲ្យកូនចៅប្រជាពលរដ្ឋមានឱកាសសិក្សារៀនសូត្រ ហើយក្លាយជាធនធានមនុស្សដ៏ល្អរបស់ជាតិ។
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី ជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៃឃុំកន្ទឺ១បានប្រ ព្រឹត្តទៅក្នុងបរិយា កាសប្រកបដោយភាពស្និតស្នាល និងរីករាយយ៉ាងក្រៅលែង ទោះបីជាធាតុអាកាសនៅពេលរសៀលមានភាពក្ដៅបន្តិចក៏ពិតមែន។
តំណាងប្រជាពលរដ្ឋបានឡើងថ្លែងថា ពួកគាត់មានសេចក្តីសេចក្ដីរំភើបរីករាយ ដ្បិតបន្ទាប់ពីមានស្ពានប្រើប្រាស់ ពួកគាត់នឹងងាយស្រួលធ្វើដំណើរ ដឹកស្រូវ ដឹកបន្លែ និងប្រកបអាជីវកម្មផ្សេងៗ។
ចាកចេញពីឃុំកន្ទឺ១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីអមដំណើរ បានបន្តអញ្ជើញទៅកាន់ឃុំកន្តឺ២ ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សា១ខ្នង ស្មើនឹង១២បន្ទប់ ក្នុងអនុវិទ្យាល័យកន្ទឺ២ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា យើងនឹងជំរុញក្រុមការងារទទួលខុសត្រូវការសាងសង់អគារសិក្សានេះ ត្រូវគោរព ឱ្យបានល្អតាមបច្ចេកទេសសំ ណង់ និងបានមានប្រសា សន៍ផ្ដាំផ្ញើលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ត្រូវថែទាំសុខភាពឱ្យបានល្អ ពិសេសប្រកាន់ខ្ជាប់នូវគោលការ ណ៍អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិ បាលដើម្បីទប់ស្កាត់ការឆ្លងជំងឺCOVID-19។
សម្ដេចក៏បានមានប្រសាសន៍ជំរុញ និងលើកទឹកចិត្តប្អូនៗសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើជាកូនល្អ មិត្តល្អ ចៀសឱ្យផុតពីគ្រឿងញៀន បើកបរគោពច្បាប់ចរាចណ៍ ត្រូវចេះថែទាំបរិស្ថានសាលា ចូលរួមដាំកូនឈើ ហើយបន្ទាប់ពីអគារសិក្សានេះសាងសង់រួច និងដាក់ឱ្យប្រើប្រាស់នោះ ត្រូវចូលរួមថែរក្សាឱ្យបានល្អ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានបន្តដំណើរទៅដល់ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីចុះពិនិត្យដំណើរការសាងសង់សាលារៀនមត្តេត្យសិក្សាមួយកន្លែង ដែលទើបនឹងបង្កើតឡើងថ្មី ដើម្បីផ្ដល់ឱកាសឱ្យកុមារតូចៗបានចូលរៀនថ្នាក់មត្តេយ្យទាំង៣កម្រិត ទៅតាមស្តង់ដារអប់រំសម័យទំនើប។
សម្ដេចបានមានប្រសាសន៍ថា សាលាមត្តេយ្យសិក្សា មានសារៈសំខាន់ណាស់សម្រាប់ការអប់រំកុមារតូច ពីព្រោះមត្តេយ្យសិក្សាបានផ្ដល់ការអប់រំផ្នែកពុទ្ធិ និងសីលធម៌ល្អៗដល់ពួកគេ ដែលប្រៀបបាននឹងក្រដាស់ស។
សម្ដេចបានបន្ថែមថា កុមារតូចៗ កាលបើបានមករៀនមត្តេយ្យ ពួកគេក៏ទទួលបានការមើលថែទាំពីលោកគ្រូអ្នកគ្រូ បន្ថែមការមើលថែរបស់ឪពុកម្ដាយ ឬជីដូនជីតា។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានឆ្លៀតចូលពិនិត្យកសិដ្ឋានចិញ្ចឹមគោយកសាច់មួយកន្លែង និងបានថ្លែងកោតសរសើរ និងលើកទឹកចិត្តខ្ពស់ដល់ម្ចាស់កសិដ្ឋាន៕