ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោថា ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះកម្ពុជាក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត

សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងកាលថ្ងៃសៅរ៍ទី១៤ខែមីនានេះថាបច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជាកំពុងមានការរីក ចម្រើនគួរឲ្យ កត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេស ចរណ៍ប្រកបដោយភាពទាក់ទាញបំផុតដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិយើង។

សម្តេចបន្តទៀតថា ជាក់ស្ដែងក្នុងឆ្នាំ២០១៩ ចំនួនភ្ញៀវទេស ចរអន្តរជាតិមកកម្ពុជាមានប្រមាណជា ៦,៦លាននាក់ កើនឡើង៣ដងធៀបនឹង១០ឆ្នាំមុនដែលមានចំ នួនប្រ មាណ២,១៦លាននាក់ប៉ុណ្ណោះ។

សម្តេចតេជោថ្លែងបញ្ជាក់ថា វិស័យទេសចរណ៍គឺជាមាសបៃតង និងជាសសរស្ដម្ភនៃសេដ្ឋកិច្ចជាតិ ចំណូល ពីទេសចរណ៍អន្តរជាតិឆ្នាំ២០១៩ មានចំនួន៤,៩១៩ លានដុល្លារ ឬស្មើហ្នឹងជិត១៣%នៃផលិតផលសរុបក្នុងស្រុក។

ការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កអោយមាន ផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចជាសកល និងវិស័យទ្រទ្រង់សំខាន់ៗដូចជាវិស័យសេវាកម្មដែលក្នុងវិស័យទេសចរណ៍ផងដែរ។

នៅដើមឆ្នាំ២០២០នេះ ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាបានធ្លាក់ចុះប្រមាណជា ៣០.៧% ក្នុងនោះទេសចរចិនបានធ្លាក់ចុះក្នុងរង្វង់៤០% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៩។

តាមទិន្នន័យនេះបើប្រៀបធៀបជាមួយគោលដៅទេស ចរណក្នុងតំបន់ប្រទេសជិតខាងកម្ពុជាអត្រានៃករធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាគឺមានកំរិតស្រាលនៅឡើយ។