ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ. ក.)ប្រកាសបើកហិរញ្ញប្បទាន ៥០ លានដុល្លារផ្តល់ឥណទានមានការប្រាក់ទាបគាំទ្រដល់សិប្បកម្មសហគ្រាសធុនតូចនិងមធ្យម

ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ. ក.) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសបើកហិរញ្ញប្បទាន ៥០ លានដុល្លារ ដើម្បីផ្តល់ឥណទានមានការប្រាក់ទាប គាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃ ផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងគោលដៅរួមចំណែក និងពង្រីកផលិតកម្មក្នុងស្រុក ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ច បង្កើតការងារថ្មីៗ បន្ថែមដល់ប្រជាពលរដ្ឋ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ថា “សូមអញ្ជើញម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដែលមានតម្រូវការ ឥណទានសម្រាប់ពង្រីកអាជីវកម្ម មកដាក់ពាក្យស្នើសុំឥណទានក្រោម កម្មវិធីហិរញ្ញប្បទានពិសេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ”។

សូមអានព័ត៌មានលម្អិត