សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ លោកឧកញ៉ា លី ហួរ និងលោកជំទាវ ដែលបានផ្តល់វិភាគទានជាមួយរាជរដ្ឋាភិបាលនូវទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារអាមេរិក ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលវីរុសCovid-19 ដែលកំពុងបង្កការភ័យខ្លាចដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋកម្ពុជា។