ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ម្តាយលោកឧកញ៉ា សុង សារ៉ន ទទួលមរណ:ភាពនៅសហរដ្ឋអាមេរិក ដោយសារជំងឺCovid 19

លោកឧកញ៉ា សុង សារ៉ន  ម្តាយរបស់លោកបានទៅរស់នៅសហរដ្ឋអាមេរិក រយៈពេល២ឆ្នាំមកហើយ នៅទីក្រុង Seattle រដ្ឋ Washington State ហើយម្តាយរបស់លោក ទើបតែត្រឡប់ពីការមកលេងស្រុកកំណើតកាលពី ឆ្នាំ២០២០ ទៅអាមេរិកវិញក៏ជួបរឿងអកុសលបែបនេះ។

ដោយសារតែការរីករាលដាលជំងឺដ៏កាចសាហាវនេះ នៅជុំវិញពិភពលោក លោកនិងក្រុមគ្រួសារមិនអាច ទៅបុណ្យសពម្តាយនៅអាមេរិកបានទេ បានត្រឹមធ្វើបុណ្យតាមបែបសាសនា នៅស្រុកកំណើត ខណៈដែលនៅសហរដ្ឋអាមេរិកក៏ដូច្នេះដែរ ការធ្វើបុណ្យត្រូវបានរៀបចំឡើងដោយកំណត់ចំនួនមនុស្ស។

លោក សុង សារ៉ន បានអំពាវនាវដល់ប្រជាពលខ្មែរទាំងក្នុង និងក្រៅប្រទេស សូមថែរក្សាសុខភាពឲ្យបានល្អ និងអនុវត្តន៍ទៅតាមវិធានណែនាំ របស់ក្រសួងសុខា ភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីជៀសឲ្យផុតពីជំងឺ Covid-19 នេះ៕