ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលករជាង៩០នាក់ចាញ់បោកមេខ្យល់ត្រូវគេដឹកពីប្រទេសថៃដាក់ចោលនៅច្រករបៀងចំការគ

ប៉ោយប៉ែត៖ ពលករប្រុស ស្រីជាង៩០នាក់ត្រូវបានគេដឹកតាមរថយន្តពីប្រទេសថៃមកទម្លាក់ចោលក្នុងភូមិទព័សៀម ស្រុកតាបប្រាយ៉ា(ថៃ)ទល់មុខច្ររបៀងចំការគ ក្នុងស្រុកស្វាយចេក កាលពីព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ២០២០នេះ។

លោកមេភូមិចំការគរ លោក ហែន សុផាន់មានប្រសា សន៍ថា នៅថ្ងៃដដែលនោះកម្លាំងជួរមុខរបស់យើងបានឃើញពលរ ប្រមាណ៩០នាក់ដើរកាត់ព្រៃមាន ស្ពាយប្រដាប់ប្រដាសំពីងសំពោងក៏ប្រមូលគាត់មិនឲ្យដើរចូលមកក្នុងភូមិដោយ សុំអន្តរាគមន៍ពីអាជ្ញាធរដឹកពួគាត់មកមណ្ឌលសុំចតនៅក្រុងប៉ោយប៉ែតធ្វើការណែនាំនិងត្រូតពិនិត្យរបស់គ្រូរពេទ្យសិន។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានជួបជាមួយពលករចំនួនសរុប៩២ នាក់ នៅមណ្ឌលសំចត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃដដែល ដែលអាជ្ញាធរថៃបញ្ជូនមកដល់ព្រំដែន ហើយបានសម្រួលបានយកចេញមកកម្ពុជា។

លោកស្រីសូមអំពាវនាវ ដល់បងប្អូនប្រជា ពលរដ្ឋ ពលកប្រទេសថៃ កុំចាញ់បោកមេខ្យល់ ដែលថាអាចនាំចូលឆ្លងដែនមកប្រទេសកម្ពុជាយើងដូច ជាតាមច្រករបៀង ច្រកតំបន់ជាដើមបាន ។

លោកស្រីបន្ថែមថា៖ សូមបងប្អូនប្រជាពលរដ្ឋយើងទាំងសូមផ្តាំផ្ញើប្រាប់បន្តទៅ បងប្អូនសាច់ញាតិនៅក្នុងប្រ និងចាញ់បោកមេខ្យល់ទៀតនាំឲ្យប៉ះពាល់សុខភាពនិងខាតបង់ពេលវេលា។

សូមរក្សាការស់នៅនិងធ្វើការនៅក្នុងប្រទេ ស ថៃស្តាប់តាមការណែនាំរបស់អាជ្ញាធរ ថៃសិនដើម្បីចូលរួមទប់ស្កាត់ការរីករាល់ដាលជម្ងឺកូវីត១៩ និងសុខភាព សុវត្ថិភាពខ្លួន ។

ក្រោយពីការអប់រំនិងសាកសួរបងប្អូនពលករ ថាពួកគាត់មកត្រូវបានមេខ្យល់យកលុយប្រមាណ ៥០០បាត ទៅ១៥០០បាត ដោយអះអាងថានិងដឹកតាមរថយន្តមកដល់កម្ពុជា តែត្រូវគេដាក់ចោលទៅវិញ ។

បើទោះមានការប្រកាសជូនដំណឹងយ៉ាងច្បាស់ហើយពីអាជ្ញាធរថៃកាលពីថ្ងៃទី២៣ ខែមីនាឆ្នាំ២០២០បិទច្រក១៤ថ្ងៃព្រំដែនទាំងអស់ជាមួយកម្ពុជាក៏ដោយ ៕