សន្តិបណ្ឌិតសុខផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអមដំណើរ សម្ដេចក្រទ្បាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះបំពេញការងារក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២០។ បន្ទាប់នោះ សន្តិបណ្ឌិត បាន ពិនិត្យដំណេីរការសាងសង់ស្ពាន បេទ្បេនៅឃុំកន្ទឺ១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រទ្បាហោម ស ខេង។
បញ្ចប់ការបំពេញការងារអមដំណើរសម្ដេចក្រទ្បាហោម រួចមក សន្តិបណ្ឌិតសុខ ផលបានឆ្លៀតអញ្ជើញចុះទៅកាន់ស្រុកបាណន់ ដេីម្បីពិនិត្យដំណេីរការសាងសង់ស្ពាន បេទ្បេនៅឃុំកន្ទឺ១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រទ្បាហោម ស ខេង។
សន្តិបណ្ឌិត សុខ ផល បានធ្វើការត្រួតពិនិត្យនិងផ្តល់អនុសាសន៍ណែនាំបន្ថែមដល់ក្រុមការងារ អាជ្ញាធរ កងកម្លំាងប្រដាប់អាវុធគ្រប់ថ្នាក់ក្នុងស្រុក ក្នុងការអនុវត្តន៍ ការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពិសេសពលករដែលទេីបត្រទ្បប់មកពីបរទេស។
បន្ថែមពី សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអំពាវនាវអោយបានពលរដ្ឋយល់ដឹងអំពីវិធានការការពារដេីម្បីកុំអោយមានការឆ្លងរាលដាលនៃជម្ងឺCovid19 ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវបន្តធ្វេីអោយបានគ្រប់ទីកន្លែងនិងជាបន្តបន្ទាប់ទៀត៕