ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា សហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសចិនហើយ នៅថ្ងៃសុក្រ ទី២៧ ខែមិនានេះ និងបានឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19ច្រើនជាងគេ ដោយចិនបានឈរក្នុងលំដាប់លេខ២វិញ។
ក្នុងចំណោម៥ប្រទេសនៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19 ច្រើនជាងគេ គឺសហរដ្ឋអាមេរិកលេខ១មាន៨៣៦៧២ករណី ប្រទេសចិនលេខ២មាន៨១២៨៥ករណី អ៊ីតាលីលេខ៣មាន៨០៥៨៩ករណី អេស្ប៉ាញលេខ៤មាន៥៧៧៨៦ករណី និងប្រទេសអាល្លឺម៉ង់លេខ៥មាន៤៣៩៣៨ករណី។
គិតត្រឹមថ្ងៃសុក្រនេះដែរ កំណើននៃការឆ្លងវីរុស Covid-19សរុប នៅជុំវិញពិភពលោក បានកើនឡើងដល់៥២៩ ៦១៤ករណី ខណៈមនុស្សចំនួន២៣ ៩៧៦នាក់បានបាត់បង់ជីវិត និងអ្នកជំងឺវីរុស Covid-19 ចំនួន១២៣៣៨០នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ៕