បាត់ដំបង)៖ រហូតមកដល់ពេលនេះមន្ត្រីយោធាជាម្ចាស់ហាងស្នូកឃ័រ និងល្បែងស៊ីសងក្នុងក្រុងបាត់ដំបង ដែលបាញ់ប្អូនថ្លៃបាក់ជើងកាលពីយប់ថ្ងៃទី២៧ ខែមីនា នេះ សមត្ថកិច្ចមិនហ៊ានឃាត់ខ្លួននោះទេ ហើយនេះបើតាមសេចក្តីរាយការណ៍របស់សហការីពីខេត្តបាត់ដំបង ។
ជនសង្ស័យមាន ឈ្មោះ ស៊ាន វិសាល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមន្ត្រីយោធា រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំណែកជនរងគ្រោះ ជាប្អូនថ្លៃ ឈ្មោះ គឹម សេង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ករណីបាញ់ប្អូនថ្លៃបាក់ជើងឆ្វេងនេះ បានកើតឡើង កាលពី ខែមីនា ឆ្នាំ២០២០ កន្លងទៅ នៅទីតាំងបនល្បែងស្នូកឃ័រ មួយកន្លែង ក្នុងភូមិអូរតាគាំ២ សង្កាត់ទួ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ច ឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ជនសង្ស័យ បានផឹកស្រវឹង និងឈ្លោះប្រកែកជាមួយជនរងគ្រោះ ទើបជនសង្ស័យដកកាំភ្លើងមិនស្គាល់ម៉ាក បាញ់សំដៅជនរងគ្រោះ ចំនួន ២គ្រាប់បណ្ដាលឲ្យរបួស ឈើងឆ្វេងរួចរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារ បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសុវណ្ណស្ថិតក្នុងក្រុងបាត់ដំបង។
សារព័ត៌មាន Daily-Khmer មិនសុំការបញ្ជាក់បន្ថែមពីផ្នែកពាក់ព័ន្ធនៅឡើយទេ កាលពីថ្ងៃទី២៩ខែមីនានេះ។បច្ចុប្បន្ន្ន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងតាមរកចាប់ខ្លួន ជនសង្ស័យទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕