ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បដិសេធថាបិទរាជធានីភ្នំពេញ ចំពោះសារជាសម្លេង ដ៏ដែលៗ ក្នុងបណ្តាញសង្គមថា និងមានការបិទរាជធានីភ្នំពេញ គឺជាព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចល វឹកវរ ក្នុងសង្គមតែប៉ុណ្ណោះ ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បាន បញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះថា ក្នុងនាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារ ព័ត៌មានទាំងអស់មេត្តាជ្រាបថា សារសំលេងដែលកំពុងចែកចាយតាម Messenger និងគ្រុប Social Media មួយចំនួនទៀត។
លោកថ្លែងទៀតថាក្នុងរយៈពេលនឹងមានការបិទក្រុង នោះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនា បង្កចលា ចលនិងក៏ជា ចេតនាធ្វើអោយមានការសំរុកទិញទំនិញ មកស្តុកបម្រុងទុកដែលនាំអោយជនឆ្លៀតឱកាសឡើង តលៃថ្លៃផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញសូមច្រានចោលព័ត៌មានក្លែង ក្លាយនេះទាំងស្រុង និងសូមអំពាវនាវជនរួមជាតិទាំងអស់មេត្តាកុំជឿ និងកុំបន្តចែកចាយនាំមានការយល់ច្រឡំដល់ប្រជាពលរដ្ឋដទៃទៀត ហើយចូលរួមទប់ស្កាត់ការចរាចរព័ត៌មានអកុសលទាំងនេះ ដោយសហការផ្តល់អត្តសញ្ញាណជនល្មើសឈានដល់ការឃាត់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕