ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អញ្ជើញ​ដល់​ប្រទេស​ចិន​ភ្លាម សម្តេច​តេ​ជោ ហ៊ុន សែន ជួប​និស្សិខ្មែរ ដែល​កំពុង​សិក្សា​នៅ​ចិន​

​វត្តមាន​នៃ​ការអញ្ជើញ​មក​ទទួល​គារវកិច្ច សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​សំខាន់ៗ​ជាច្រើនរូប និង​មន្ត្រី​ទូត​របស់​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន​។​

​កំឡុងពេលទស្សនកិច្ចនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រមុខ​ដឹកនាំ​សំខាន់ៗ របស់​ប្រទេស​ចិន​រួមមាន លោក ស៊ី ជីន​ភីង (Xi Jinping) ប្រធានាធិបតី​ចិន លោក លី ចាន់​ស៊ូ (Li Zhanshu) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន លោក វ៉ាង យ៉ាង (Wang Yang) ប្រធានសភា​ប្រឹក្សា​នយោបាយ​ចិន និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក លី ខឺ​ឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​ចិន និង​ប្រមុខ​ដឹកនាំ និង​ធុរកិច្ច​ជន ចិន​ជាច្រើនរូប​ទៀត​។

​ការជួបពិភាក្សា នឹង​ផ្តោតទៅលើ​ការពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំងពីរ​។​

​តាម​កម្មវិធី​ថ្ងៃនេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ជួប​សំណេះសំណាល ជាមួយ​និស្សិត​កម្ពុជា កំពុងសិក្សានៅប្រទេសចិនផងដែរ។

សូមបន្ថែមថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ​ជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអ្នក​វិនិយោគ​កម្ពុជាជាច្រើនរូប ចាកចេញពីកម្ពុជា កាលពីម៉ោង ៩ព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩៕