ក្រុមហ៊ុនចំនួន៧ ទទួលបានសិទ្ធិវិនិយោគពីគណៈកម្មាធិការវិនិយោ គកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម។
ក្រុមហ៊ុនទី ១-“PRECISE ELECTRIC MANUFACTU RING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត Transformer និងផ្គុំដំឡើង Switchboard ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទទឹងឃុំអន្លង់ត្នោតស្រុកក្រគរ ខេត្តពោធិ៍សាត់មានទុនវិនិយោគប្រមាណ៥លានដុលលារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥កន្លែង។
ចំពោះក្រុមហ៊ុនទី២-“JU WANG FOOTWEAR CO., LTD.”គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៦ A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមមានទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៤ ០០កន្លែង។
ទី៣-“IMPERIAL STAR SOLAR (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសីខេត្តកំពង់ស្ពឺមានទុនវិនិយោគប្រមាណ៧,៩ លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន២៩៨កន្លែង។
៤-“TOPEC ELECTRIC CO., LTD.” គម្រោងបង្កើត រោងចក្រផលិតខ្សែភ្លើងគ្រប់ប្រភេទ (Wires, Cables)និងផ្គុំដំឡើងសម្ភារៈបរិក្ខារអគ្គិសនី (Meter Box)ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សាស្រុកក្រគរខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ៨,៦លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន៥៧៩កន្លែង។
សម្រាប់ក្រុមហ៊ុនទី៥-“VISCOT PRODUCTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈតុបតែងសក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសម្តេចឳឃុំព្រៃញាតិស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ១១,៦លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន ២៦៤កន្លែង។
ទី៦-“SUNDANCE INDUSTRIES CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្តគ្រប់ប្រភេទ និងគ្រឿងបង្គុំកង់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទំពាម ឃុំតាំងក្រូចស្រុកសំរោងទង ខេត្តកំពង់ស្ពឺមានទុនវិនិយោគប្រមា ណ៣២,៩លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន ៣៣២កន្លែង។
ចំណែកក្រុមហ៊ុនទី៧-“KEPSTAR DATA CENTRE MANA GEMENT CO., LTD.”គម្រោងសាងសង់និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគល់ សង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមានទុនវិនិ យោគចំនួន ១០២លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន៣៩០កន្លែង។