នៅខាងមុខការិយាល័យក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត (KW Khmer Real Estate)អគារលេខ២៨០ផ្លូវលេខ១៨២(ផ្លូវឧកញ៉ា ទេព ផន)សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោករាជធានីភ្នំពេញនឹងមានការចែកអង្ករចំនួន២០០ប៉ាវដោយក្នុង១ប៉ាវ ទំងន់១០គកទៅដល់បងប្អូនពូនិងតាៗជាអ្នករត់សុីក្លូរត់ម៉ូតូឌុប កង់បី PassAppកម្មករនិងអ្នកខ្វះខាតពិតនៅថ្ងៃសុក្រ០៣មេសា ២០២០ចាប់ពីម៉ោង ៩ព្រឹករហូតដល់អស់អង្ករ២តោន។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា ការចែកអង្ករឲ្យអស់ចំនួន២តោនជូនបតប្អូនជាអ្នករត់សុីក្លូរត់ម៉ូតូឌុបកង់បី Pass Appកម្មករនិងអ្នកខ្វះខាតពិតៗយើងធ្វើនេះ ដើម្បីចូលរួមនិងរាជរដ្ឋាភិបាលកម្ពុជាយើង ពិសេសក្នុងគ្រាដែលជំងឺកូវីដូ១៩ កំពុងវាយលុយមកកម្ពុជានិងពិភពលោកផងដែរ។