ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំណើនមនុស្សឆ្លងវីរុសCovid-19កើនឡើងដល់ជាង១លាននាក់ហើយនៅជុំវិញពិភពលោក

ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក បានកើនឡើងដល់ជាងមួយលាននាក់ហើយគឺចំនួន១០១៤២ ៩៦នាក់ គិតត្រឹមថ្ងៃសុក្រ ទី០៣ខែមេសានេះ ខណៈដែលអ្នកជំងឺរីរុសនេះចំនួន៥២៩៨២នាក់បានបាត់បង់ជីវិត ។
គិតត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនៅចន្លោះពីថ្ងៃព្រហស្បតិ៍មកដល់ថ្ងៃសុក្រនេះ ប្រទេសបារាំងមានមនុស្សស្លាប់ច្រើនជាងគេនៅលើពិភពលោកគឺមានចំនួន១៣៥៥នាក់ អេស្ប៉ាញមានមនុស្សស្លាប់ចំនួន៩៦១នាក់សហរដ្ឋអាមេរិកមានមនុស្សស្លាប់ចំនួន៧៨៤នាក់ និងប្រទេស៧៦០នាក់ ។
ប្រទេសដែលមានមនុស្សឆ្លងវីរុសCovid-19ច្រើនជាងគេនៅលើពិភពលោក គឺសហរដ្ឋអាមេរិកនៅតែឈរក្នុងលំដាប់លេខ១ ដែលមានមនុស្សឆ្លងសរុបចំនួន២៤៤២៣០នាក់អ៊ីតាលីមានមនុស្សឆ្លងចំនួន១១៥២៤២នាក់និងប្រទេសអេស្ប៉ាញមានមនុស្សឆ្លង១ ១២០៦៥នាក់ ដែលជាបរិមាណករណីឆ្លងខ្ពស់ជាងគេបំផុត ៕