ខ្ញុំបាទ ហៃ ស៊ីណា(វឌ្ឍនា) នាយកការផ្សាយសារព័ត៌មាន ដេលីខ្មែរ Daily-Khmerនិងក្រុមគ្រួសារព្រមទាំងសហការីទាំងអស់សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់៦៩ឆ្នាំឈានចូល៧០ឆ្នាំ។
ក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវមនោ សញ្ចេតនាគោរព ស្រឡាញ់និងដឹងគុណប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំមាតុភូមិ និងប្រជាជនកម្ពុជាឆ្ពោះទៅរកសុខសន្តិភាពការអភិវឌ្ឍនិងភាពចម្រើនរុងរឿង។
ជាថ្មីម្ដងទៀតនៃឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គលវិបុលសុខគ្រប់ប្រការជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រីនិងចៅសូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕