ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ស៊ីនហួ(Xinhua)បានចុះផ្សាយថា ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសនេះ បានផលិតម៉ាស់មុខប្រភេទថ្មីដោយដាកបញ្ចូលសារធាតុក្រាហ្វ៊ីន(grapheme)ទៅក្នុងស្រទាប់តម្រងពិសេសដែលអាចប្រើប្រាស់បានក្នុងរយៈពេល៤៨ម៉ោង ។
ប្រភពដដែលបានបន្តថាម៉ាស់មុខប្រភេទថ្មីនេះអាចការពារការឆ្លងរាលដាលនៃវីរុសCovid-19បានល្អបំផុត ដោយសារមានស្រទាប់តម្រងការពារការឆ្លងចូលវីរុសផ្លូវដង្ហើមមួយនេះពីខាងក្រៅ ដោយមានសារធាតុ ក្រាហ្វ៊ីនសម្រាប់ទប់ទល់នៅផ្នែកខាងក្នុងនៃម៉ាស់មុខ និងជួយដល់ផ្លូវដង្ហើមផងដែរ ។
ការផលិតម៉ាស់មុខប្រភេទថ្មីរបស់ក្រុមអ្នកស្រាវជ្រាវចិនត្រូវបានធ្វើឡើងខណៈដែលតម្រូវការម៉ាស់មុខនៅជុំវិញពិភពលោក បានកើនឡើងកាន់តែខ្ពស់នៅជុំវិញពិភពលោកនិងស្របពេលដែលការឆ្លងរាលដាលនៃវីរុសCovid-19នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ ៕